CamNews

តារា 

ចែ​ ឡេង បង្ហាញមុខគូស្នេហ៍ក្នុងថ្ងៃពិសេស

ភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែសីហា កន្លងទៅនេះ ស្រីស្អាត ចែ ឡេង បានប្រារព្ធពិធីខួបកំណើតយ៉ាងសប្បាយរីករាយ ហើយអ្វីដែលកាន់តែពិសេសនោះគឺ មានវត្តមានគូស្នេហ៍របស់តារាសម្តែងវ័យក្មេងរូបនេះចូលរួមផងដែរ ។ 

យោងតាមការបង្ហោះរបស់តារាស្រីរូបនេះនៅលើគណនីអុិនស្រ្តាក្រាម ចែ​ ឡេង បង្ហាញមុខគូស្នេហ៍ក្នុងថ្ងៃពិសេស ព្រមទាំងបន្ថែមជាសារអរគុណចំពោះការប្រារព្ធថ្ងៃពិសេសមួយនេះសម្រាប់នាងផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា មិត្តប្រុសរបស់តារាសម្តែងវ័យ ២០ ឆ្នាំរូបនេះត្រូវបានគេស្គាល់ថាជាតារា​ចម្រៀង ម៉ានុត ​ក្នុង​ក្រុម Mustache Band ដែល​បានសម្តែង​ក្នុង​រឿង "បាតដៃខ្មៅ" រួម​គ្នាផងដែរ ៕





ដោយ ៖ គន្ធា