CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដថៃឆ្នាំ ២០២១ សម្ដែងដោយតួស្រីល្បីៗ ដែលទស្សនិកជនកំពុងរង់ចាំទស្សនា

តាមរយៈការសម្ដែង ដោយកំពូលតារាស្រីប្រកបដោយទេពកោសល្យជាច្រើនរូប ទស្សនិកជនកំពុងរង់ចាំទស្សនា ខ្សែភាពយន្ដទាំងនេះ ។

រឿង You Are My Heartbeat



កញ្ញា Mai Davika បានសម្ដែងជាមួយនឹងលោក Dj Push ជាលើកទី១ នៅក្នុងខ្សែភាពយន្ដរឿង “You Are My Heartbeat” ។ ខ្សែភាពយន្ដនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជារឿងដ៏ល្បីមួយរឿងទៀតរបស់កញ្ញា Mai Davika ។ យោងតាមប្រភពមួយ ខ្សែភាពយន្ដនេះ ត្រូវបានផលិតឡើងវិញ ពីខ្សែភាពយន្ដចិនរឿង “The Fox’s Summer” ។ មិនតែប៉ុណ្ណោះ អ្នកនាង Jooy Warattaya ដែលជាភរិយារបស់លោក Dj Push ត្រូវបានគេរាយការណ៍ថា ជាផលិតករនៃខ្សែភាពយន្ដផលិតឡើងវិញនេះ ។



រឿង Sroi Sabunga



ខ្សែភាពយន្ដរឿង “Sroi Sabunga” គឺជាខ្សែភាពយន្ដមួយដែលទស្សនិកជិនរង់ចាំទស្សនាច្រើនបំផុត នៅឆ្នាំនេះ ដែលមានការចូលរួមសម្ដែងដោយលោក Nine Naphat និងកញ្ញា Baifern Pimchanok ។ តារាសម្ដែងទាំងពីររូបនេះ ធ្លាប់សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៩ រឿង“Friend Zone” ហើយពួកគេ មានភាពស៊ីសង្វាក់គ្នា ក្នុងការសម្ដែងគួរឱ្យកត់សម្គាល់ ។

រឿង Kem Sorn Plai



កំពូលតារាសម្ដែងស្រីកញ្ញា Nune Woranuch បានវិលត្រឡប់មកធ្វើការវិញជាថ្មីម្ដងទៀត ជាមួយស្ថានីយ៍ទូរទស្សន៍ Thai channel 7 នៅក្នុងខ្សែភាពយន្ដថ្មីផលិតឡើងវិញរឿង “Kem Sorn Plai” ។ នៅក្នុងខ្សែភាពយន្ដនេះ នាងនឹងសម្ដែងជាមួយនឹងតារាជាច្រើនទៀតដូចជា New Thitipoom, Kitkong Khamkrith, Euro Yotsawat, Thisa Varitthisa ៕





ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates