ភ្នំពេញ ៖ អគ្គិភ័យនៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ បាន
ឆេះ ផ្ទះប្រជាពល រដ្ឋមួយកន្លែងទៀត ស្ថិតនៅខាងជើងគុក ទួលស្លែង តាមបណ្ដោយផ្លូវលេខ
២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដ នៅ
ឡើយទេ ។
នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោកនេត វន្ថា បានមាន ប្រសាសន៍
ថា ក្រោយ ទទួលព័ត៌មានភ្លាម រហូតមកដល់ម៉ោងនេះ កម្លាំងនគរបាលរបស់លោក បាននឹង
កំពុងជួយអន្ដរាគមន៍ ។
រហូតមកដល់ម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃដដែលនេះភ្លើងបានរលត់ទៅវិញហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល