CamNews

ព័ត៌មានជាតិ 

ទៅទិញខោអាវ អ្នកលក់កំពុងចំតិតគូទរើសឥវ៉ាន់ អ្នកទិញឃើញហំ យកដៃស្ទាបអង្អែល ត្រូវនាងប្តឹងឲ្យ អ.ហ ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ឃាត់ខ្លួន កាលពីព្រឹក
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៩ និង៣០នាទីព្រឹក បន្ទាប់ពីមានអ្នកលក់ខោអាវនៅ
ផ្សារអគ្គថ្មី   ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ប្តឹងថា   ជននេះបានយកដៃស្ទាបគូទនាង
ពេលដែលនាងកំពុងឱនរើសឥវ៉ាន់លក់។

លោក ហម ម៉ុត   មេបញ្ជាការ អ.ហ   ក្រុងប៉ោយប៉ែត   បានឲ្យដឹង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ
២០១៣នេះថា ជន សង្ស័យមានឈ្មោះ វិន គឿន ភេទប្រុស អាយុ ២៩ឆ្នាំ  មានស្រុកកំណើត
នៅស្រុក ថ្មគោល ខេត្តបាត់ដំបងសព្វថ្ងៃរស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ
ប៉ែត។ រីនាងក្រមុំរងគ្រោះ មានឈ្មោះឆ ប ល ភេទ ស្រី អាយុ ២៤ឆ្នាំ ជាអាជីវករលក់ខោអាវ
នៅផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត។

លោក ហម ម៉ុត បានបន្តថា  មុនឃាត់ខ្លួនជនសង្ស័យ វិន គឿន នេះ ត្រូវបាននារីលក់ខោអាវ
ខាងលើចោទថា បានស្ទាបអង្អែលគូទរបស់នាង  ខណៈដែលនាង រវល់ឱនរើសខោអាវដើម្បី
លក់ ទើបធ្វើឲ្យនាងខឹងក៏មានការផ្អើលឆោឡោ កម្លាំង អ.ហ របស់យើងចុះទៅដល់ ក៏ធ្វើការ
ឃាត់ខ្លួន យកសួរនាំតែម្តង។

ពាក្យចាស់ពោលថា   ( រពិលដៃផ្ទៃឆ្អែត) ផ្ទុយទៅវិញ  លោក វិន គឿន បែរជារពិលដៃ ត្រូវប៉េ
អឹមឃាត់ខ្លួន ព្រោះតែរឿងស្ទាបគូទ អ្នកលក់ខោអាវទៅវិញ។ បើទោះបីជាបែបណា នេះគឺជា
រឿងប្រុសប្រកែក ស្រីប្រកាន់ បច្ចុប្បន្ន សមត្ថកិច្ច កំពុងមានចំណាត់ការលើករណីនេះ៕

យុវជនជាប់សង្ស័យស្ទាបគូទអ្នកលក់ខោអាវត្រូវ អ.ហ ឃាត់ខ្លួន

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News Social news ព័ត៌មានជាតិ