CamNews

ព័ត៌មានជាតិ 

ស្ទាវមួយក្រុម ជិះឡាន RANG ROVER ស្លាកលេខ៖ 2AA-1575 មានគ្នាប្រមាណ ៨នាក់ មកវាយក្មេង មួយក្រុម

ភ្នំពេញ៖ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ថា នៅម៉ោង ១០៖២០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តលង្កា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានក្មេងស្ទាវ មួយក្រុមជិះរថយន្ត ទំនើបម៉ាក RANG ROVER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ៖ 2AA-1575 មានគ្នាប្រហែល៨នាក់ បានមកធ្វើការវាយ នឹង គប់មកលើក្មេងមួយក្រុម ដែលកំពុងអង្កុយលេងមុខវត្តលង្កា បណ្តាលឲ្យត្រូវមួយដុំថ្ម ចំខ្នង បន្ទាប់ក្រុមជិះឡានទំនើប នោះបានធ្វើការវាយម៉ូតូក្មេង ដែលអង្កុយលេងលើសួនមុខវត្តលង្កា ដោយដំបងវាយកូនហ្កោល បណ្តាលឲ្យម៉ូតូ Scoopy ពណ៌សមួយគ្រឿង បែកក្បាំងខាងឆ្វេង នឹងពីរគ្រឿងទៀតម៉ាក Nex ម៉ាក Finano រងការខូខខាតផងដែរ។

ជនរងគ្រោះ បានឲ្យដឹងថា អ្នកដែលជិះឡាន RANG ROVER មកវាយ និងគប់ដុំថ្មលើពួកគេនេះ គឺពួកគេធ្លាប់ស្គាល់គ្នា ហើយជនរងគ្រោះបានប្រាប់ថា អ្នកដែលជិះឡានមកវាយនោះមាន Facebook ឈ្មោះ Chhoun Seth ។ ភ្លាមៗបន្ទាប់ពីកើតហេតុសមត្ថកិច្ចបាន ចុះទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ប៉ុន្តែត្រូវបានក្រុមអ្នកជិះរថយន្ត ទំនើបបើកគេចខ្លួនបាត់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP