CamNews

តារា 

ចុម! មានរឿងអីចេស បានជាភរិយា លោក ឧកញ៉ា គិត ម៉េង បង្ហោះសារបែបនេះ?

ភ្នំពេញ ៖ កាលពីថ្ងៃទី ០៨ ខែកញ្ញា កន្លងទៅនេះ លោក ជំទាវ ម៉ៅ ចំណាន ដែលមហាជនស្គាល់ថាភរិយាបណ្តូលចិត្តរបស់លោក ឧកញ៉ា គិត ម៉េង បានប្រលយសារយ៉ាងវែងនៅលើបណ្តាញសង្គម ខណៈពេលដែលខ្លួន កំពុងតែនៅប្រទេសសិង្ហបុរី ។ 

នៅក្នុងនោះផងដែរ ថៅកែស្រីប្រចាំស្ថានីយ៍រូបនេះ បានលើកឡើងថា "សូមអរគុណមីងពូ​ បងស្រីបងប្រុស​ ​មិត្ត​ភ័ក្រ្តបងប្អូន

សូមផុសផ្ញេីរូប​ តែពីនាក់យាយតាខ្ញុំ​ ពីប្រទេសសឹង្ហបុរី​ បន្ទាប់ពីត្រឡប់មកពីទទួលពានរង្វាន់​ ហេីយជូនរង្វាន់ស្វាមីវិញ ដោយកំដរនិងជូនគាត់ពេលសំរាកពីការងារ​ ក៏ដូចជាមុននឹងបន្តបេសកម្មnext trip អានទុកជាការកំសាន្ត​ ពេលចុងសបា្តហ៍ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំ​ តែខ្ញុំមិនដែលបង្កេីតសត្រូវម្តងណាទេ​ ហេីយក៏មិនមានពេលទៅស្អប់អ្នកនោះដែរ...។



លោកជំទាវ ម៉ៅ ចំណាន បានបន្តទៀតថា ៖ អ្នកកាន់តែធ្វេីមកលេីខ្ញុំ​ គឺអ្នកនោះកំពុងដុតខ្លួនឯង​ អត់មានពេលស្រលាញ់ខ្លួនឯង​ និងមនុស្សនៅជុំវិញខ្លួនអ្នកទេ​ តែខ្ញុំវិញ​ អត់ពេលទំនេរតបតទេ​ មានតែពេលដេីរតាមបំរេីស្វាមីខ្ញុំ​ ធ្វេីជាអ្នកបំរេីកូនៗរបស់ខ្ញុំ​ គ្រួសារខ្ញុំ​ ចូលរួមរីករាយជាមួយសង្គមខ្ញុំ​ ព្រមទាំងអ្នកដែលចូលចិត្តខ្ញុំ ស្រលាញ់ខ្ញុំ​ 

ហេីយឆ្លៀតពេលសិក្សាដេម្បីBUILD UP MYSELF 

ហេីយអ្នកកាន់តែធ្វេីមកលេីខ្ញុំ​ ខ្ញុំកាន់តែទទួលបានភាពកក់ក្តៅពីស្វាមីខ្ញុំ​ ព្រោះគាត់គិតថា​ ភាពកក់ក្តៅទាំងនោះ​មិនទាន់គ្របគ្រាន់ទេ​ ទេីបធ្វេីអោយ​មានការខ្វះចន្លោះ​ប្រហោង​ ទេីបធ្វេីអោយមានខ្យល់ចូលបាន ដូច្នេះ​ ស្វាមីកាន់តែរុញបន្ថែម​ អោយដល់កំពូលម៉ង 

អ្នកកាន់តែធ្វេីមកលេីខ្ញុំ​ ខ្ញុំកាន់តែទទួលបានផលដោយមិនបាច់ប្រឹង​ មន្តស្នេហ៍​ ភាពទាក់ទាញ​ ភាពជំនឿជឿជាក់​ ទុកចិត្ត​ រឹតតែត្រូវបានបន្ថែម​ឡេីងទ្វេដង

រីករាយ​ ថ្ងៃចុងសបា្តហ៌ទាំងអស់គ្នា​ let's call it a day" ។ 

ទោះបីមានមតិនៅក្នុងបណ្តាញសង្គមបានបញ្ចេញមតិស្ទើរតែដូចគ្នាថា លោកជំទាវបានផ្ញើរជាពិសេសទៅកាន់អ្នកដែលកំពុងតែច្រណែននឹងខ្លួន ។ ចុះអ្នកទាំងអស់គ្នា ចុះយ៉ាងណាដែរ?



ដោយ​ ៖ គន្ធា