(ភ្នំពេញ)៖ កញ្ញា ម៉ៅ លីលី តារាសម្ដែងជើងថ្មី តែនាងបានចេញសម្ដែងក្រៅប្រទេសជាញឹកញាប់ និងមានការងារធ្វើជាច្រើនជាងតារាសម្ដែងដទៃ សូម្បីតែច្រៀងក្នុងកម្មវិធីមង្គលការនានាក្នុងពេល ល្ងាចក៏នាងទទួលបានច្រើនជាងតារាសម្ដែងដទៃដែរ ។
ទាំងនេះជាហេតុធ្វើឲ្យទស្សនិកជនមួយចំនួនមានភាពងឿយឆ្ងល់ថា ហេតុអ្វីបានជានាងមានកាងារច្រើន? សូម្បីតែស្ពតពាណិជ្ជកម្មនានា ក៏មានវត្តមាននាងច្រើនស្ទើរមិនគួរឲ្យជឿ សំខាន់ជាងនេះនាងបានចេញសម្ដែងនៅក្រៅប្រទេសញឹក ញាប់ជាងតារាចម្រៀងអាជីពទៅទៀត ។
ប្រភពពីអ្នកសិល្បៈម្នាក់បាននិយាយប្រាប់ KhmerTALKING ថា រឿងអីដែល លីលី មិនមានកាងារច្រើនជាងតារាសម្ដែងធម្មតា ព្រោះនាងមិនគិតពីតម្លៃលុយទេ សំខាន់ឲ្យតែមានកាងារធ្វើ លុយតិចបំផុតក៏នាងធ្វើដែរ ។ ជាក់ស្ដែងថតពាណិជ្ជកម្មឲ្យផលិតផលមួយនាងយកពីតែ២សន្លឹកប៉ុណ្ណោះ ខណៈដែលតារាដទៃ គេយកយ៉ាងតិច៥សន្លឹក ផលិតករគេច្បាស់ជាចង់សន្សំសំចៃ ខុសគ្នាដល់ទៅ ៣០០ដុល្លារ ហើយសម្រស់ លីលី មិនចាញ់គេអី ដូចនេះគេយក លីលី ថតហើយ ។
ក្រៅពីនេះ ចំណែកឯការសម្ដែងនៅក្រៅប្រទេសវិញ នាងសុខចិត្តចេញសំបុត្រយន្តហោះខ្លួនឯងឲ្យតែបានចេញក្រៅប្រទេស ដូចនេះស្ព័នស័រគេចង់បាននាងហើយ ព្រោះសន្សំសំចៃច្រើន ។ មិត្តក្នុងសិល្បៈមិនបានកោតសរសើរភាពឆ្លាត វៃនាងក្នុងការរកងារធ្វើរបស់ លីលី ទេ ព្រោះជាធ្វើឲ្យតម្លៃសិល្បៈធ្លាក់ចុះ ។ តម្លៃសិល្បករខ្មែរមានភាពធ្លាក់ចុះ ព្រោះ នាងក្រឡុកតម្លៃពេក ព្រោះពាណិជ្ជកម្មមួយត្រូវតារាៗយកពីគេបានថ្លៃ តែដល់ពេលនាងធ្វើចឹងពេក ពិបាកទទួលយក ។
តែរឿងនេះមិនទើបតែកើតឡើងទេ ព្រោះមានសិល្បករជាច្រើនទៀតអោយតែបានសម្ដែងសុខចិត្តអត់យកប្រាក់ ព្រោះចង់មានឈ្មោះក្នុងសិល្បៈពួកគេ មិនបានគិតរឿងមុខមាត់ខ្លួនថា ត្រូវគេនិទ្នាការពីខ្លួនឡើយ៕