ព័ត៌មានកំសាន្ត ៖ មានព័ត៌មានមួយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា Katherine Webb និងប្តីរបស់នាងគឺលោក AJ McCarron កំពុងតែមានភាពសប្បាយរីករាយយ៉ាងខ្លាំង នឹងទទ្ទឹងរង់ចាំស្វាគមន៍កូនដំបូងរបស់ពួកគេយ៉ាងអន្ទសារ ។
មានព័ត៌មានប្រភពពី E! News អតីតបវកញ្ញា Alabama USA បានផ្តល់កំណើតឲ្យកូនដំបូងរបស់នាង ដែលជាកូនប្រុស ។
នាងបានប្រាប់ទៅកាន់ប្តីរបស់នាងថា ពេលនេះយើងមានកូនប្រុសម្នាក់នៅក្នុងចំណែកគ្រួសារដ៍តូចមួយនៃគ្រួសាររបស់យើងហើយ ពេលនោះលោក AJ ក៍បានចែករំលែករូបភាពនៅលើគណនី Twitter កាលពីពេលល្ងាចថ្ងៃសុក្រថា "Wow is he a long one. We love you Tripp McCarron #proudparents." ។
អតីតបវកញ្ញា Alabama USA នាងក៍បានបង្ហោះនៅលើគណនី Instagram កាលពីថ្ងៃសៅរ៍ ដោយនិយាយថា "Feels. Big day tomorrow," ។
Katherine និង AJ បានរៀបការកាលពីឆ្នាំ ២០១៤ នៅក្នុងខែ កក្កដា នាងបានប្រកាសថា នាងបានពពោះកូនរបស់នាងនៅក្នុងខែ ធ្នូ ហើយថែមទាំងបានបង្ហោះរូបនៅលើគណនី Instagram នឹងបានចែករំលែករូបភាពផ្អែមល្អែមដោយគ្រូពេទ្យម្នាក់ថែមទៀតផង ។
AJ បានសូមអភ័យទោសទៅកាន់អ្នកដែលបានយកចិត្តទុកដាក់ទាំងអស់ ដែលពួកយើងបានរក្សាទុកនូវអាថ៍កំបាំងនេះ អស់រយៈពេលដល់ទៅ ៤ខែ ពីរឿងដែលពួកយើងមានសមាជិកថ្មីម្នាក់ទៀតនៅក្នុងគ្រួសារ ពួកយើងក៍ត្រូវចេញមុខមកសូមទោសអ្នកទាំងអស់គ្នា ។
ក្រោយមកតារាស្រីជាប្រពន្ធក៍បាននិយាយថា អរគុណអ្នកទាំងអស់គ្នា សម្រាប់ការបួងសួងសូមសេចក្តីសុខឲ្យពួកយើង ហើយពួកយើងក៍សូមអរគុណសម្រាប់ទឹកចិត្តដ៍ល្អរបស់អ្នកទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ eonline