CamNews

ព័ត៌មានជាតិ 

មន្ដ្រីយោធា បើកម៉ូតូលឿនពេក បុកបុរសចំណាស់ម្នាក់ ស្លាប់នៅមុខ ផ្សារហេងលី

ភ្នំពេញៈ ហេតុការណ៍ គ្រោះថ្នាក់ចរាចរ មួយបង្កឡើង ដោយម៉ូតូបុកទៅ លើអ្នកថ្មើរជើង
បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយបានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពី វេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ
២០១២ នៅចំណុចមុខ ក្លឹបសៀងប៉ាឡាវ ជិតផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិត
ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក ស៊ិន សុវណ្ណ នាយរងផ្នែកចរាចរខណ្ឌសែនសុខ បានឲ្យដឹងថា ជនរងគ្រោះដល់ បាត់ជិវិត
ដោយសារតែគ្រោះថ្នាក់ចរាចរ នេះមានឈ្មោះ អ៊ុក សុវណ្ណ អាយុ៦៣ឆ្នាំ ជាកម្មករ មានទីលំនៅ
ក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកភាគីអ្នកបើកបរម៉ូតូបង្ក គ្រោះថ្នាក់មាន
ឈ្មោះ ឃុត សុវណ្ណ អាយុ២៤ឆ្នាំ ជាមន្ដ្រីយោធា។

ប្រភពបានបន្ដថា មុនពេលកើតហេតុគេ ឃើញម៉ូតូធំ ពណ៌ខ្មៅ មិនពាក់ស្លាកលេខ បើកបរ ដោយមន្ដ្រីយោធាពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុជនរង គ្រោះ
បានដើរឆ្លងថ្នល់ពីកើតមកលិច ក៍ត្រូវម៉ូតូបុកពេញ ទំហ៊ឹងចំត្រង់ឆ្អឹងជំនីរ ខាងឆ្វេងនិង ក្បាលដួល
បោកទៅនៅដី។ក្រោយត្រូវបាន រថយន្ដដឹកយកទៅសង្គ្រោះ ដល់មន្ទីរពេទ្យជនរង គ្រោះបាន
បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នសាកសព ជនងគ្រោះត្រូវបានបងប្អូន ដឹកយកទៅដំកល់ នៅវត្ដអង្គតាម៉ិញ ដើម្បីធ្វើ
បុណ្យនិងបូជាតាមប្រពៃណី ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ