CamNews

ព័ត៌មានជាតិ 

ឆក់កាបូបថៅកែ ឃ្លាំង២៤២ បានសម្រេច ជនរងគ្រោះថាលុយនៅក្នុងកាបូប ១ម៉ឺនដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង បានធ្វើសកម្មភាព ឆក់កាបូបបានសម្រេច កាលពីវេលា ម៉ោង១១និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នៅឃ្លំាង242 ទល់មុខភោជនីយដ្ឋាន សុជាតា ស្ថិតក្នុង សង្កាត់បឹងព្រលិត ខណ្ឌ7មករា ។

ប្រភពព័ត៌មានពីអ្នកស្និតស្នាល នឹងថៅកែស្រីជនជាតិវៀតណាម បានឲ្យដឹងថា នៅក្នុងកាបូបរបស់ថោកែ ស្រី ដែលចោរឆក់យកទៅ មានលុយចំនួន១ម៉ឺនដុល្លារ ត្រូវចោរយកបានដោយសុវត្ថិភាព ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូស្កុបពី ពណ៌ស មិនចាំស្លាក លេខ បានធ្វើសកម្មភាពឆក់កាបូបថោកែស្រី ដែលកំពុងឈរមើលឥវ៉ាន់ រៀបចំដាក់កុងតឺន័រ បានដោយសុវត្ថិភាព តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានលាក់លៀមរឿងនេះផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP