មិនយូរទេ ទស្សនិកជន នឹងបានទស្សនា ខ្សែភាពយន្ដភាគថៃថ្មីៗ ដែលគ្រោងនឹងចាក់បញ្ចាំងនៅឆមាសទី ២ ឆ្នាំ ២០២១ នេះ៖
ខ្សែភាពយន្ដរឿង Dare to Love: Hai Ruk Pipaksa
តារាស្រីកញ្ញា Bella Ranee សម្ដែងជាតួមេធាវីជាលើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Dare to Love: Hai Ruk Pipaksa” ជាមួយតួប្រុសស្រករក្រោយរបស់នាង គឺលោក Kongthap Peak ។ របាយការណ៍មួយ បានឱ្យដឹងថា ខ្សែភាពយន្ដភាគនេះ បានថតចប់ កាលពីខែធ្នូ ឆ្នាំ ២០២០ ។ ខ្សែភាពយន្ដនេះ នឹងចាក់បញ្ចាំង នៅដើមខែកក្កដា ឆ្នាំ ២០២១ ។
រឿង Game Lah Torrachon
យោងតាមប្រភពមួយ ខ្សែភាពយន្ដរឿង “Game Lah Torrachon” ដែលសម្ដែងដោយលោក Mark Prin កញ្ញា Taew Natapohn លោក Top Jaron និងកញ្ញា Toon Pimpawee នឹងចាក់បញ្ចាំង នៅខែកញ្ញា ឆ្នាំ ២០២១ ។ ខ្សែភាពយន្ដភាគ ដែលផលិតដោយតារាប្រុសរាមច្បង/ផលិតករ លោក Chatchai ដែលជាផលិតករខ្សែភាពយន្ដរឿង Metta និង Mahaniyom បានថតចប់ នៅដើមខែមេសា ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ សារ៉ាត