CamNews

ព័ត៌មានជាតិ 

ស្លាប់ម្នាក់ របួសកីឡាករម្នាក់ ក្នុងឧប្បតិហេតុ គ្រោះថ្នាក់ចរាចរ រថយន្ត ដឹកដីបុកម៉ូតូ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយ រវាងរថយន្ដដឹកដី និងអ្នកបើកបរម៉ូតូបណ្ដាលឲ្យ បុរសម្នាក់ត្រូវ
រថយន្ដកិនចំកង់ក្រោយ បាត់បង់ជីវិតភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះ
ដឹកទៅកាន់មន្ទីរ ពេទ្យ ចំណែកអ្នកបើកបរ រថយន្ដរត់គេច ខ្លួនបាត់ ស្រមោល ។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរនេះ បានកើតឡើង កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ
២០១៣ នៅចំណុចមុខ ផ្ទះលេខ ១៩៦ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លើដងផ្លូវលេខ ១០១៩ ។

ជនរងគ្រោះដែលត្រូវរថយន្ដកិនស្លាប់មាន ឈ្មោះ ជិន សារិន ហៅមោក ភេទប្រុស អាយុ៣០ឆ្នាំ
ជាកម្មករ សំណង់ មានទីលំ នៅ ភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្ដស្វាយរៀង។ ចំ
ណែកអ្នកជិះពី ក្រោយ របួស ធ្ងន់មានឈ្មោះ ប៉េង សារួន ភេទប្រុស អាយុ២៩ឆ្នាំ ជាកីឡាករប្រ
ដាល់ នៅក្លិបប្រដាល់ បាត់ដំបង ពាយព្យ។

លោក ស៊ិន សុវណ្ណ នាយរងផ្នែកនគរបាល ចរាចរ ដែលបានទៅដល់កន្លែងកើតហេតុ បញ្ជាក់ថា
មុនពេល កើតហេតុ ជនរង គ្រោះបានបើកបរ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅពណ៌ខ្មៅ សេរី២០០៦ពាក់
ស្លាកលេខ ភ្នំពេញ 1O-7907 ក្នុងទិសដៅ ពីត្បូងទៅជើង ចំណែករថយន្ដដឹកដី ពាក់ស្លាកលេខ
ភ្នំពេញ 3A-6005 បើកបរ ក្នុងទិសដៅពីជើងមកត្បូង នៅ ពេលដែលមកដល់កន្លែង កើតម៉ូតូ
បានបើកប្រជែង ហើយបានបុក រថយន្ដ ពេញទំហឹង បណ្ដាលឲ្យ អ្នកបើកបរបរម៉ូតូ ខ្ទាត ចូល
កង់ ក្រោយរថយន្ដកិន ស្លាប់ភ្លាមៗនៅនិង កន្លែង កើតហេតុចំណែក អ្នកជិះពីក្រោយរងរបួសធ្
ងន់។ ដោយឡែកអ្នកបើកបរបានរត់ គេចខ្លួនបាត់ ដោយទុក រថយន្ដចោល។

ក្រោយកើតហេតុការណ៍នេះ សាកសពត្រូវបានសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ចំណែក
រថយន្ដនឹង ម៉ូតូសមត្ថកិច្ច នគរបាលចរាចរខណ្ឌសែនសុខ បានប្រគល់ឲ្យនគរបាល រាជធានីភ្នំ
ពេញបន្ដចាត់ការ តាមច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ