CamNews

ព័ត៌មានជាតិ 

ចាក់ប្រពន្ធអោយរងរបួសធ្ងន់ ដោយសាររោគប្រច័ណ្ឌ ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ ចាប់ឃាត់ខ្លួន

(ភ្នំពេញ)៖ បុរសម្នាក់កើតរោគប្រច័ណ្ឌប្រពន្ធ បានចាក់ប៉ងសម្លាប់ កាលពីវេលាម៉ោង១៤៖២០នាទី ថ្ងែទី១៧ ខែមេសា ឆ្នាំ២០១៦ មានករណីហិង្សា​​​ ក្នុងគ្រួសារមួយនៅចំណុចភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនដៃដល់ចាក់ប៉ងសម្លាប់ប្រពន្ធ មានឈ្មោះ ហេងសុវណ្ណណេត ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ។​ ចំណែកប្រពន្ធជនរងគ្រោះមាន ឈ្មោះ អាន ស្រី រុំ ភេទស្រី អាយុ២៣ឆ្នាំមុខរបរកម្មករ ស្នាក់នៅផ្ទះជួលកេីតហេតុខាងលេីជាមួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ដែលបណ្ដាលឲ្យកើតហិង្សាមកពី ប្តីប្រច័ណ្ឌប្រពន្ធទើបឈានដល់ចាក់ប្រពន្ធ អោយរងរបួសធ្ងន់។​ ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំងនរគបាលប៉ុសិ៍ចោមចៅចាប់ឃាត់ខ្លួន យកទៅសួរនាំដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: social news local news