CamNews

តារា 

Victoria ប្រពន្ធរបស់Beckhamផ្តល់កំនើតបានកូនស្រី




កាលពីពេលថី្មៗនេះVictoriaបានផ្តល់កំនើតបានកូនស្រីនៅមន្ទើរពេទ្យCedars Sinai
នៃរដ្ឋLos Angeles។ទារកនេះមានឈ្មោះថាHarper Seven មានទំងន់3,18គីឡូក្រាម
ឥលូវនេះទំាងម្តាយនឹងកូនមានសុខភាពល្អនិងស្ថិតនៅក្រោមការថែទំាពីគ្រូពេទ្យផង
ដែរ។Beckhamsបានចាប់ដៃ Biectoria ជាគូអនាគតតំាងពីឆ្នាំ1999 ដោយមានកូនបី
នាក់រួចមកហើយគឺBrooklynកូនច្បងអាយុ11ឆ្នាំRomeoអាយុ 8ឆ្នាំ Cruzអាយុ5ឆ្នាំនិង
កូនស្រីដែលទើបនឹងកើតនេះឈ្មោះHarper Seven។គូសបញ្ជាក់ថា បងប្រុសទំាងបី
នាក់របស់ Harper Se​ven មានភាពសប្បាយរីករាយយ៉ាងខ្លំាងនៅពេលដែលពួកគេ
មានប្អូនស្រីដ៏ស្រស់សោភា ចូលមកក្នុងក្រុមគ្រួសាររបស់ពួកគេផងដែរ។

ប្រភពដើម Yahoo
ដោយ ខេមរៈ

Tags: