(ភ្នំពេញ)៖ វីដេអូនិងរូបភាពបង្ហាញ ពីការប្រើប្រាស់ជកគ្រឿងញៀន នៅបន្ទប់ផ្ទះសំណាក់ រវាងតារាសម្តែងស្រី កញ្ញា ដួង ម៉ានិច និងបុរសពីរនាក់ផ្សេងទៀត នៅជាមួយគ្នាបាននិងកំពុងក្លាយជារឿង ដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា និងសម្លេងនៃការរិះគន់ជាច្រើន ក៏បាននិងកំពុងបាញ់ស្រោចយ៉ាងខ្លាំងទៅលើ កញ្ញា ដួង ម៉ានិច បន្ទាប់ពីរូបភាពទាំងនេះ ត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ស្របពេលដែលពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើតារាស្រីនាង ដួង ម៉ានិច ជុំវិញរូបភាព នៃការសេពគ្រឿងញៀនជាទង្វើអាក្រក់ សម្រាប់សង្គមនេះដែរភ្លាមៗ នោះ សាមីខ្លួនកញ្ញា ដួង ម៉ានិច បានចេញវិដេអូ រយៈពេលជិត២នាទី បកស្រាយបញ្ជាក់ប្រាប់ការពិតថា រូបភាពដែលត្រូវបានគេយកទៅផ្សព្វផ្សាយ និងបង្ហោះនៅលើហ្វេសប៊ុកហើយរិះគន់ថា នាងជក់គ្រឿងញៀននោះ គឺពុំមែនជាការពិត ដូចការលើកឡើងទេ ពោលនេះគឺគ្រាន់តែសកម្មភាព សម្តែងប៉ុណ្ណោះ។
តារាស្រីកញ្ញា ដួង ម៉ានិច បាននិយាយទាំងអួលដើមកទៀតថា «ខ្ញុំផ្ទាល់ ដួង ម៉ានិច មិនបានញៀនថ្នាំ និងប្រព្រឹត្តអ្វីឲ្យខូចវប្បធម៌ខ្មែរទេ ។ ខ្ញុំជាកូនខ្មែរហើយវប្បធម៌ខ្មែរ ក៏ខ្ញុំដឹងច្បាស់ណាស់ដែរថាអ្វីគួរ ឬមិនគួធ្វើនោះ។ ម្យ៉ាងទៀតក៏អរគុណ មិត្តភក្តិទាំងអស់ដែលតែងគាំទ្រខ្ញុំ តាំងពីដើមរហូតមកទល់ពេលនេះ..!»។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាឃ្លីវីដេអូបកស្រាយ ពីសំណាក់តារាស្រីកញ្ញា ដួង ម៉ានិច ជាមួយ Khmertalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង