CamNews

ព័ត៌មានវីដេអូ 

ឈុតខ្លីៗនៃខ្សែភាពយន្ដ Jurassic World អាចទាញបានអ្នកទស្សនាដល់ទៅ ជាង ៩ លានដង ត្រឹមតែរយៈពេល ២ ថ្ងៃ

វីដេអូកម្សាន្ដ៖ ឈុតខ្លីៗនៃខ្សែភាពយន្ដមួយដែលមានចំណងជើងថា Jurassic World សម្រាប់ឆ្នាំ ២០១៥ ​​បានសន្ថិតខ្លួនចូលក្នុងបណ្ដាញសង្គមអ៊ីនធើណេតហើយ ខណៈដែលទើបតែរយៈពេលត្រឹមតែ​ ២ថ្ងៃ​សោះ ​​អាចខាបយកអារម្មណ៍ប្រិយមិត្ដចូលទស្សនា រហូតដល់ទៅ ជាង ៩ លានដង ។ 

ខ្សែភាពយន្ដខ្នាតធំ ដែល មានឈ្មោះថា Jurassic World កំពុងតែត្រូវបានរង់ចាំទទួល ចូលទស្សនាយ៉ាងខ្លាំងយ៉ាងខ្លាំងក្រៃលែង បើសូម្បីត្រឹមតែជាឈុតឆាកខ្លី ប៉ុណ្ណោះ អាចអូសទាញអារម្មណ៍ប្រិយមិត្ដលើ​សង្គម​អ៊ីនធើណេត ចូលទស្សនារហូតដល់ទៅ ជាង ៩​ លានដងត្រឹមតែ រយៈពេល ២ ថ្ងៃ។ ទិដ្ឋភាពជាក់ស្ដែង​ដែល​ត្រូវបានស្ដែងឡើង ក្នុងឈុតឆាកខ្លីនីមួយៗ ពិតជាមានភាពព្រឺព្រួច ភ័យខ្លាច​ ខណៈដែលទស្សនា​ចប់ហើយចង់ទស្សនាម្ដងទៀ​ត ។ តោះដើម្បីជ្រាបកាន់តែច្បាស់ទស្សនាទាំងអស់គ្នាជាមួយ Camnews ដូចតទៅ៖ 

គួរបញ្ជាក់ឡើងវិញផងដែរថា ខ្សែភាពយន្ដមួយនេះ នឹង ត្រូវចាក់បញ្ចាំងក្នុងរោងកុន នៅថ្ងៃទី ១២ ខែមិថុនា ខាងមុខនេះហើយ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ យូធូប


Tags: Video News Jurassic World