CamNews

ព័ត៌មានជាតិ 

នគរបាល ខណ្ឌ៧មករា ដេញចាប់ចោរឆក់ កាបូប ជនបរទេស បានម្នាក់ នៅខណ្ឌ ចំការមន

ភ្នំពេញ ៖ ចោរឆក់ម្នាក់ ក្នុងចំណោមពីរ នាក់ ត្រូវបានកម្លាំង នគរបាល ខណ្ឌ៧មករា ពេល
កំពុងល្បាត ឃើញធ្វើសកម្មភាព ឆក់ កាបូបពីស្ដ្រី ជនជាតិកូរ៉េ ហើយក៏ជិះម៉ូតូដេញ តាមចាប់
តាមបណ្ដោយផ្លូវលេខ២៧១ ក្នុង សង្កាត់ទួលទំពូងទី២ រហូតដល់ខាងក្រោម ស្ពានស្ទឹងមានជ័យ
ដោយមានការចូលរួមពី កម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែង កើតហេតុ បានឱ្យដឹងថា ករណីជនសង្ស័យ ឆក់កាបូបស្ដ្រី
ជនជាតិកូរ៉េបានសម្រេចខាង លើនេះ បានកើត ឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ ទល់មុខក្លឹបហាត់ ប្រាណ ភ្នំ
ពេញស្ពត សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

បើយោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រ មាណ១២និង
៣០នាទីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣នេះ ខណៈដែលស្ដ្រីជន ជាតិកូរ៉េម្នាក់ កំពុងដើរតាម
ផ្លូវ ដោយមាន កាន់កាបូបផងនោះ ស្រាប់តែលេចមុខជន សង្ស័យទាំងពីរនាក់ ជិះម៉ូតូស្ដេប ពណ៌
ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1K-2969 ក៏ធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីរង គ្រោះ ។

ក្រោយពីធ្វើសកម្មភាពឆក់រួចហើយ ជន សង្ស័យទាំងពីរនាក់ បានជិះម៉ូតូគេចខ្លួន ប៉ុន្ដែ ដោយមាន
ការស្រែកឆោឡោពីសំណាក់ជន រងគ្រោះ និងប្រជាពលរដ្ឋនៅចំណុចកើត ហេតុនោះ កម្លាំងនគរ
បាលខណ្ឌ៧មករា ពេលកំពុងល្បាតនៅតាមផ្លូវក៏ដេញពីក្រោយជនសង្ស័យទាំងពីរ រួចហើយដោយ
សារតែភ័យ ខ្លាំងពេក ជនសង្ស័យម្នាក់ បានហក់ពីម៉ូតូរត់ គេចខ្លួនបាត់ ។

ប្រភពព័ត៌មានបានបន្ដថា ពេលនោះនៅ សល់តែជនសង្ស័យម្នាក់បានជិះម៉ូតូគេចខ្លួន រត់ទៅពួន
នៅខាងក្រោមស្ពានស្ទឹងមានជ័យ រួចចូល ទៅក្បែរផ្ទះប្រជាពលរដ្ឋនៅទីនោះ ប៉ុន្ដែដោយមានការ
ចូលរួមផងដែរ ពីកម្លាំង នគរបាលប៉ុស្ដិ៍ទំនប់ទឹក ទើបអាចឈានទៅ ដល់ការ ឃាត់ខ្លួនជនសង្ស័យ
រូបនេះតែម្ដង ព្រមទាំងដកហូតកាបូបស្ដ្រីរងគ្រោះ និងម៉ូតូ របស់ជនសង្ស័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះលាង គង់ហេង អាយុ២២ឆ្នាំ
ស្នាក់នៅផ្ទះជួលក្នុងខណ្ឌទួល គោក ដោយឡែកជនសង្ស័យដែលជាបក្ខ ពួក មិនទាន់ត្រូវបាន
ចាប់ខ្លួននៅឡើយទេ ហើយក៏មិនទាន់ស្គាល់អត្ដសញ្ញាណផងដែរ។

អធិការនគរបាលខណ្ឌ៧មករា លោក យិន សាន បានឱ្យដឹងតាមទូរស័ព្ទថា កម្លាំង នគរបាលរបស់
លោក ពិតជាបានឃាត់ខ្លួន ចោរឆក់ម្នាក់ នៅ ពេលដែលធ្វើសកម្មភាព នៅតាមផ្លូវ  ហើយរហូតមក
ដល់ពេលនេះ ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើ ស្ថិតក្រោមការសាកសួរនៅឡើយ ។

បើតាមសមត្ថកិច្ច ក្រោមការសាកសួរ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ទំនប់ទឹក ប្រ
គល់ជូនកម្លាំងនគរបាល ខណ្ឌ៧មករា ប្រហែលមិនចង់យកស្នាដៃក្នុង ការចាប់ចោរឆក់នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ