CamNews

ព័ត៌មានជាតិ 

តុលាការកំពូល ដោះលែង សកម្មជនដី ធ្លីបឹងកក់អ្នកស្រី យ៉ោម បុបា្ជ ឱ្យមានសេរី ភាព

ភ្នំពេញ ៖ សកម្មជនដីធ្លីបឹងកក់ ដែល មានរឿងរ៉ាវ ជាមួយក្រុមរត់ម៉ូតូឌុប អ្នក ស្រី យ៉ោម បុបា្ជ
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ត្រូវបានដោះលែងឱ្យមាន សេរីភាពវិញហើយ ពី
សំណាក់តុលាការ កំពូលរបស់ប្រទេសកម្ពុជា ។

ការសម្រេចដោះលែង ឱ្យមានសេរីភាព  ចំពោះសកម្មជនដីធ្លីបឹងកក់ អ្នកស្រីយ៉ោម បុបា្ជ បាន
ធ្វើឡើងក្រោយពីអង្គជំនុំជម្រះ តុលាការកំពូលមួយនេះ ដឹកនាំដោយលោក ឃឹម ប៉ុន បើកសវ
នាការសួរដេញដោល អស់រយៈពេលពេញមួយព្រឹកមកនោះ ។

សូមបញ្ជាក់ថា សំណុំរឿងដ៏សុំាញុំា និងឈឺក្បាលមួយនេះ បានធ្វើឱ្យមានការរិះគន់ ពីសំណាក់
អង្គការក្រៅ រដ្ឋាភិបាល សង្គមស៊ី វិល ក៏ដូចជាគណបក្សប្រឆាំងនឹងធ្វើឱ្យមាន ការតវ៉ាជាច្រើន
លើកច្រើនសារ ទាមទារ ឱ្យមានការដោះលែង សកម្មជនដីធ្លីរបស់ខ្លួន ដោយពួកគេចាត់ទុកថា
ការចាប់ខ្លួនអ្នកស្រី យ៉ោម បុបា្ជ ជា ការដាក់គំនាប និងគំរាមកំ ហែង ចំពោះការតវ៉ារបស់ពួកគេ
នៅក្នុង រឿងបឹងកក់ ខណៈដែលអាជ្ញាធរ រាជ ធានីភ្នំ ពេញ មន្ដ្រីតុលាការ និងសមត្ថកិច្ចចាត់ទុក
ថា ជារឿងព្រហ្មទណ្ឌជាមួយក្រុមរត់ម៉ូតូ ឌុប ។

អ្នកស្រី យ៉ោម បុបា្ជ ត្រូវបានចាប់ខ្លួនពី សំណាក់ កម្លាំងនគរបាលរាជធានីភ្នំពេញ ហើយបញ្ជូន
ទៅកាន់ តុលាការ ដោយជាប់ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា ទៅលើ សមាជិកក្រុមរត់ម៉ូតូឌុប
ម្នាក់ បណ្ដាលឱ្យរង របួសធ្ងន់ ហើយត្រូវតុលាការរាជធានីភ្នំ ពេញ សម្រេចឃុំខ្លួនដាក់ពន្ធនា
គាររយៈ ពេល ៣ឆ្នាំ ។ សំណុំ រឿងនេះបានបន្ដមកដៃ សាលាឧទ្ធរណ៍ ហើយក្រោយពីការស៊ើប
អង្កេត និងបើកសវនាការសម្រេចចុង ក្រោយ សាលាឧទ្ធរណ៍បានបន្ធូរទោសមួយ ឆ្នាំពោលនៅ
សល់ពីរឆ្នាំ នៃការជាប់ទោស។ រួចមក អ្នកស្រី យ៉ោម បុបា្ជ តាមរយៈមេ ធាវី និងសាច់ញាតិរបស់
ខ្លួនបានប្ដឹងជំទាស់ មកតុលាការកំពូល ហើយត្រូវបាន តុលាការ ជាន់ខ្ពស់មួយនេះបើកសវនា
ការនៅព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ដោយចុងក្រោយសម្រេច ឱ្យមានសេរីភាពជាស្ថាពរ។
ដំណឹង ពីការទទួលបានសេរីភាពឡើងវិញ របស់សកម្មជនដីធ្លី នៅក្នុងបឹង កក់បានធ្វើឱ្យមាន
ការស្វាគមន៍យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា ដូចជាអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលជាដើម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ