CamNews

ព័ត៌មានជាតិ 

ទំនិញនៅ​ផ្សារដើមគរ​ត្រូវបានមន្ត្រី​សាខាកាំកុងត្រូល​ផែស្ងួតចុងភ្នំពេញ​ ដកហូត​ក្រោយពិនិត្យ​ឃើញ...

(ភ្នំពេញ)​៖ ដោយមានការណែនាំបន្ថែមពីលោក ពេញ ធារម្យ​ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ​សហការ​ជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីចុះត្រួតពិនិតទំនិញនៅផ្សាដើមគរនឹងតាមផ្ទះលក់ទំនិញ​ ផ្សារទំនើប ហាងលក់ទំនិញ​ និងនៅតាមផ្សារមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ។​

 ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែ​ ធ្នូ​ ឆ្នាំ២០១៦​ លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបាន​ ដឹកនាំមន្ត្រីជំនាញ​សហការ​ជាមួយ​​អាជ្ញាធរខណ្ឌទួលគោកនឹងមន្ត្រីពាក់ព័ន្ធ​ ចុះពិនិត្យទំនិញក្នុងផ្សារដើមគរ​។​

មន្ត្រីសាខាកាំកុងត្រូលបបានឲ្យដឹងថាគោលបំណងនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់ទំនិញ ខូចគុណភាព ក្លែងបន្លំលើកស្លាកសញ្ញាដែលជនខិលខូច​មួយចំនួនបានលួច បញ្ចេញទំនិញមកលក់លើទីផ្សារ និងពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារដល់បងប្អូនអាជីវករនិង អ្នកប្រើប្រាស់។​

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា​ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមរកសារធាតុគីមី បូរ៉ាក់ ទៅលើ​​សរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិត​ប្រហុក​ ប្រអក​ នឹង​ សាច់គោ ប្រហិតសាច់ជ្រូក លតឆា  គ្រឿងសមុទ្រដូចជា មឹក​ស្រស់​​ បង្គាស្រស់និងយកគំរូ បន្លែ ផ្លែឈើស្រស់មួយចំនួនទៀតបញ្ចូនទៅមន្ទីរពិសោធ៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីបន្ថែម ទៅលើ​​ផលិតផលម្ហូបអាហារ។​

លោក​បន្តថា​ បច្ចុប្បន្ននេះខាងកាំកុងត្រូលបានត្រៀមសម្ភារគ្រប់ប្រភេទដើម្បីពិនិត្យទំនិញផ្សេង​ៗស្វែករកជាតិគីមីដែលអាចបំផ្លាញអាយុជីវិត​របស់​​បងប្អូនប្រជាពលរដ្ឋ​ ជាមានរថយន្តដឹកសម្ភារពិសោធន៍មកដល់ទីតាំងដែលក្រុមការងារចុះពិនិត្យតែម្តង​ ដើម្បីងាយស្រួលឆាប់ដឹងពីទំនិញ​ណាដែល​​ខូចគុណភាពនឹងមានជាតិគីមី​ គឺមានវិធានការភ្លាមៗ។​ក្រោយការពិនិត្យក្រុមការងារលោកបានដកហូត​ មីសសៃចំនួន៦គីឡូក្រាម​​​ នឹង​ គល់ស្លឹកគ្រៃ​​ ៥គីឡូក្រាម​​ ដោយពិនិត្យឃើញមានលាយជាតីគីមី​ ។​​ 

លោកអនុប្រធានក៏បានអំពាវដល់ក្រុមអាជីវករទាំងអស់ដែលលក់គ្រឿងបរិភោគស្រល់ៗនឹងក្រៀម​ មេត្តាជួយពិនិត្យនៅគុណភាពអោយ​បានច្បាស់​ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់​ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខាភពដោយសារមានជាតិគីមីនៅក្នុងទំនិញ៕​


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh