CamNews

តារា 

ថាម៉េច? គ្រាន់តែរឿងប៉ុណ្ណឹងសោះ នាង Aum ឈប់និយាយរកនាង Janie?

ថៃ ៖ កាលពី ២ខែកន្លងទៅនេះ នាង Janie Tien Phosuwan បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តរបស់ខ្លួនគឺនាង Woonsen Virithipa Pakdeeprasong ដោយសារតែ តារាស្រីរូបនេះបានណែនាំស្រីថ្មីទៅឲ្យអតីតមិត្តប្រុសមហាសេដ្ឋីរបស់នាងគឺ លោក Keung Chalermchai ហើយមហាសេដ្ឋីរូបនេះក៏ជាមិត្តរបស់ Woonsen ដែរ ។ 

យោងតាមការប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ប្រជាជនថៃបានធ្វើការចែករំលែករូបថតចាស់ កាលពីពេលដែលនាង Janie Tien Phosuwan និងកំពូលតារាសម្តែងថៃនាង Aum Patcharapa នៅជាមិត្តនឹងគ្នាកាលពីមុន ។ ប៉ុន្តែពេលនេះបានលេចធ្លាយព័ត៌មានថា នាង Aum Patcharapa ផ្តាច់មិត្តភាពរបស់នាងចោល ក្រោយពីនាង Janie Tien Phosuwan បានទៅទទួលទានអាហារជាលក្ខណអាថ៍កំបាំងជាមួយនឹងលោក Note Vises rangsisingpipat ដែលជាសង្សារចាស់របស់ Aum Patcharapa ។ 

នៅក្នុងនោះផងដែរ អ្នកគាំទ្រក៏បានប្រៀបធៀបមិត្តភាពរបស់នាង Janie Tien Phosuwan និងនាង Woonsen Virithipa Pakdeeprasong គឺជាករណីមិនខុសគ្នាប៉ុន្មានទេ ៕

នាង Aum Patcharapa 

នាង Janie Tien Phosuwan 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Woonsen Virithipa Pakdeeprasong Janie Tien Phosuwan Aum Patcharapa