ខ្សែភាពយន្តបែបជីវប្រវត្តិលាយឡំជាមួយនឹងសំណើចគឺរឿង “Green Book” បានទទួលការឈរឈ្មោះ និងឈ្នះពានរង្វាន់យ៉ាងច្រើនក្នុងកំឡុងឆ្នាំ ២០១៨ និង២០១៩ នេះ។ ជាសង្ខេប ខ្សែភាពយន្តមួយនេះទទួលបានការឈរឈ្មោះនៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំចំនួនជាង ៨៤ផ្នែក ហើយឈ្នះបានពានរង្វាន់ចំនួន ៤៩ ក្នុងចំណោមការឈរឈ្មោះនោះផងដែរ។
ពានរង្វាន់សម្រាប់ខ្សែភាពយន្តប្រចាំឆ្នាំទាំងនោះរួមមាន Golden Globe, BAFTA Awards, SAG Awards…និងពានរង្វាន់ជាច្រើនទៀត។ អ្វីដែលពិសេសនោះគឺខ្សែភាពយន្តនេះបានឈរឈ្មោះក្នុងពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំ Academy Awards ឬ Oscar ចំនួន ៥ផ្នែកធំៗផងដែរ។
តើចំនុចអ្វីទៅដែលធ្វើឲ្យខ្សែភាពយន្តមួយនេះទទួលបានការឈរឈ្មោះច្រើនបែបនេះ? ដោយបានដកស្រង់ចេញពីសាច់រឿងជីវិតពិតរបស់អ្នកលេងព្យាណូក្លាស៊ិកដ៏ល្បី និងតៃកុងឡានម្នាក់នៅក្នុងរបបបែងចែកពូជសាសន៍កំឡុងឆ្នាំ ១៩៦០ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រែក្លាយទៅជាខ្សែភាពយន្តខ្នាតធំបែបជីវប្រវតិ្តមួយដែលអប់រំពីការរើសអើងពូជសាសន៍រវាងជនជាតិស្បែក-ស និងស្បែកខ្មៅ។
តាមរយៈខ្សែភាពយន្តនេះផងដែរបានបង្ហាញអំពីបញ្ហា ទុក្ខលំបាក និងឧបសគ្គ សម្រាប់ជនជាតិអាហ្វ្រិក-អាមេរិក ក្នុងការរស់នៅប្រចាំថ្ងៃដោយមានការរើសអើង និងបែងចែកពូជសាសន៍ហើយស្អប់ខ្ពើមដោយជនជាតិស្បែក-ស។ ពួកគេត្រូវបានបែងចែកសូម្បីតែហាងសម្លៀកបំពាក់ ជាពិសេសភោជនីយដ្ឋានដោយមិនតម្រូវឲ្យជនជាតិស្បែកខ្មៅចូលរួមនោះដែរ។
ជាមួយនឹងដំណើរសាច់រឿងយ៉ាងជក់ចិត្ត គួបផ្សំនឹងការអប់រំផងនោះ ធ្វើឲ្យខ្សែភាពយន្ត “Green Book” នេះទទួលបានការឈរឈ្មោះធំៗ ៥ផ្នែក នៅក្នុងពានរង្វាន់ Academy Awards ខាងមុខនេះ។ ដូច្នេះប្រិយមិត្តអ្នកទស្សនា និងអ្នកអានមិនគួរមើលរំលងខ្សែភាពយន្តនេះឡើយ។ កុំភ្លេចមកទស្សនាខ្សែភាពយន្តរឿង “Green Book” ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ នេះហើយ។
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។