CamNews

ព័ត៌មានជាតិ 

រលំសម្បកបាវ សង្កត់ស្លាប់កម្មករម្នាក់ នៅជិតផ្សារអូរប្ញស្សី

ភ្នំពេញ៖ កម្មករម្នាក់ត្រូវបានសម្បកបាវរលំសង្កត់លើ  បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះ
លេខ ៤៣E0 ស្ថិតក្នុងភូមិ២ សង្កាត់អូរប្ញស្សីទី១ ខណ្ឌ៧មករា ខាងកើតផ្សារអូរប្ញស្សី បង្កការភ្ញាក់
ផ្អើលកាលពីម៉ោងប្រមាណ ៥ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

អ្នកស្រី គិត ចេង អាយុ ៣២ឆ្នាំ ជាម្ចាស់ផ្ទះ បានឲ្យដឹងថា ជារៀងរាលព្រឹកអ្នកស្រីតែងតែទូរស័ព្ទ
ហៅកម្មករជា ជនរងគ្រោះ ដើម្បីធ្វើកិច្ចការងារ ប៉ុន្តែនៅព្រឹកនេះ អ្នកស្រីទូរស័ព្ទជាច្រើនលើក ជន
រងគ្រោះមិនលើក ក៏សង្ស័យ ហើយបានដើរទៅកាន់កន្លែងជនរងគ្រោះស្នាក់នៅ  ដែលមានសំបក
បាវ ការ៉ុងនៅជុំវិញ ស្រាប់តែឃើញសំបកបាវ រាយប៉ាយ និងឃើញជនរងគ្រោះត្រូវសំបកបាវសង្កត់
លើស្លាប់បាត់ទៅហើយ។

កម្មករដែលស្លាប់ឈ្មោះ ស៊ាង ទូច អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំកោះរកា ស្រុកពាមជរ
ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា កម្មកររូបនេះដេកនៅក្នុងផ្ទះនោះតែម្នាក់ឯង ហើយចាក់សោរពី
ខាងក្នុងជិតថែម ទៀតផង ដូច្នេះករណីនេះ ប្រហែលមិនមែនជាករណីអ្វីផ្សេងនោះទេ ពោលជន
រងគ្រោះត្រូវសម្បករលំសង្កត់ពេល កំពុងលង់លក់ក្នុងដំណេក បណ្តាលឲ្យស្លាប់តែម្តង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ