ភ្នំពេញ៖ មន្ត្រីជានខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅថ្ងៃអង្គារ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅវេលាម៉ោង៩៖០០នាទីព្រឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតិឲ្យសិស្សប្រឡងជាប់និទ្ទេស A ចំនួន១០៨នាក់ នៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៥នេះ ចូលជួបសំណេះសំណាល នៅវិមានសន្តិភាព។
សូមជម្រាបថា ក្រសួងអប់រំបានប្រកាសថា សិស្សដែលប្រឡងជាប់បាក់ឌុបឆ្នាំនេះ មានចំនួន ៤៦.៥៦០នាក់ ដែលស្មើនឹង៥៥,៨៨ភាគរយ ក្នុងចំណោមបេក្ខជន ជាង៨ម៉ឺននាក់ បានប្រឡងជាប់។
លទ្ធផលបាក់ឌុបបឋមទូទាំងប្រទេស ដែលប្រកាសដោយ ក្រសួងអប់រំ បានឱ្យដឹងថា នៅក្នុងឆ្នាំនេះ សិស្សជាប់និទ្ទេសA មានចំនួន១០៨នាក់ និទ្ទេសB មានចំនួន១០៨៥នាក់ ទន្ទេសC ចំនួន៣២៩២នាក់ និទ្ទេសD ចំនួន៦០៩៣នាក់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល