កណ្តាល ៖ ស្រ្តីម្នាក់ត្រូវបាន ប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ នៅក្នុងផ្ទះរបស់ខ្លួន ដោយមានស្នាមអារក និង កាំបិត បុ័ងតោ សមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម ។
សពស្រ្តីរូបនេះ ត្រូវបានប្រជាពលរដ្ខឃើញ នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្តីអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ គឹមមួយ អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។ ចំណែកបុរសជាប្តីរបស់ជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉េងភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា មុខរបរគ្រូបង្ក្រៀន នៅវិទ្យាលយ័សេរីភាព ។
មន្រ្តីអាវុធហត្ថបានបន្តថា នៅវេលាម៉ោងកើតខាងលើ មានអ្នកជិតខាង ព្រឹកឡើងមិនឃើញ ចេញពីផ្ទះក៏ដើរ មកហៅ មិនឮឆ្លើយក៏ចូលក្នុងផ្ទះរកមើល ឃើញជនរងគ្រោះដេកស្លាប់ ក្នុងបន្ទប់ទឹកដោយមាន ស្នាមអាកនឹង កាំបិតបង័តោ ពេលកើតហេតុប្តីជនរងគ្រោះមិននៅកន្លែងកើតហេតុទេ ។
បច្ចុប្បន្ន កម្លាំងជំនាញ អាវុធខេត្ត ស្រុក កំពុងស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល