បាត់ដំបង ៖ ទារកអាយុជាង៣ខែ ហើយ នៅមានជីវិត ត្រូវបានប្រជា ពលរដ្ឋប្រទះ ឃើញ និង
រើសយកទៅប្រគល់ជូនសមត្ថកិច្ច ដើម្បីយកទៅប្រគល់ជូនបន្ដ ដល់មន្ទីរសង្គម កិច្ចឬមួយអង្គ
ការក្រៅរដ្ឋាភិបាល ក្រោយពី ទារករូបនេះ ត្រូវបានមនុស្សស្រីមួយក្រុម យកទៅបោះចោល
នៅខាងកើតស្ពានវត្ដគ ក្នុងភូមិវត្ដតាម៉ឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង កាលពីវេលា
ម៉ោង១២និង០៥ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅ វេលាម៉ោង
កើតហេតុខាងលើនេះ ស្រាប់តែ ពួកគាត់ឮសំឡេងក្មេងយំ នៅក្បែរស្ពានវត្ដ គ រួចហើយក៏នាំគ្នា
ទៅមើលស្រាប់តែប្រទះ ឃើញទារកម្នាក់ អាយុជាង៣ខែ ដែលត្រូវ គេបោះបង់ចោលនៅទីនោះ
ដោយពុំទាន់ដឹង មូលហេតុពិតប្រាកដនៅឡើយទេ ។
បើយោងតាមប្រជាពលរដ្ឋដដែល មុន ពេលប្រទះឃើញទារក មានមនុស្សស្រី៤-៥ នាក់ បានទៅ
កន្លែងកើតហេតុនោះ រួចហើយ ក៏បានធ្វើដំណើរចេញបាត់ទៅ ប៉ុន្ដែគេមិនដឹង ថា ទារករូបនេះ ត្រូវ
បានគេលួចឬមួយយក ពីកន្លែងណាឱ្យពិតប្រាកដឡើយ ។
ក្រោយពីទទួលបានព័ត៌មានថា ប្រជា ពលរដ្ឋរើសបានទារកនៅខាងកើតស្ពានវត្ដគ ខាងលើនេះរួច
មក លោកជេត វណ្ណី ស្នងការ រងនគរបាលខេត្ដបាត់ដំបង បានទៅទទួល យកទារក ដើម្បីប្រគល់
ជូនទៅខាងមន្ទីរ សង្គមកិច្ចខេត្ដ ហើយស្វះស្វែងរកមូលហេតុ ពិតប្រាកដ ដែលនាំឱ្យយកទារកទៅ
បោះ បង់ចោលនៅចំណុចកើតហេតុខាងលើ ។
ប្រជាពលរដ្ឋបាននិយាយថា ក្រោយពី ប្រទះឃើញទារកនេះរួចមក មានប្រជាពល រដ្ឋខ្លះ ដែល
គ្មានកូន គ្មានចៅ ចង់យកទៅ ចិញ្ចើម ប៉ុន្ដែវាអាស្រ័យទៅលើសមត្ថកិច្ច ឬ អាជ្ញាធរពាក់ព័ន្ធជាមុន
សិន ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល