លោកអ្នក ប្រាកដជាធ្លាប់ស្គាល់ តារាប្រុសស្រីទាំងនេះជាក់ជាពុំខាន តាមរយៈខ្សែភាពយន្ដភាគដ៏លេចធ្លោរបស់ពួកគេ ។ ថ្ងៃនេះ លោកអ្នកនឹងបានជ្រាបថា តើ ខ្សែភាពយន្ដរបស់តារាប្រុសស្រី ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងនេះ រកប្រាក់ចំណូលបានច្រើនប៉ុនណា ។
លោក Mario Maurer
តាមរយៈការសម្ដែងរបស់លោក Mario Mauer និងកញ្ញា Mai Davika ខ្សែភាពយន្ដភាគរឿង “Pee Mak” រកប្រាក់ចំណូលបានរហូតដល់ ១០០០ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។
លោក Nadech Kugimiya
កំពូលតារាសម្ដែងប្រុស លោក Nadech Kugimiya មានខ្សែភាពយន្ដពីររឿង ដែលរកប្រាក់ចំណូលបានយ៉ាងច្រើនគឺរឿង “The Con-Heartist” និងរឿង “Nakee 2” ។ ខ្សែភាពយន្ដទី១ ប្រមូលប្រាក់ចំណូលបាន ៩៦.៨ លានបាត ចំណែកខ្សែភាពយន្ដទី ២ រកប្រាក់ចំណូលបាន ៤១៧.៥៥ លានបាត ។
កញ្ញា Yaya Urassaya
ផ្ដើមចាក់បញ្ចាំង នៅលើអេក្រង់ធំ កាលពីឆ្នាំ ២០១៨ កញ្ញា Yaya Urassaya បានសម្ដែងជាតួឯក ក្នុងរឿង “Brother of The Year” រួមជាមួយនឹងលោក Sunny Suwanmethanont និងលោក 2PM’s Nickhun ។ ខ្សែភាពយន្ដនេះ រកចំណូលជាប់កំណត់ត្រារហូត ២៤៤ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។
លោក Nine Naphat
២០១៩ គឺជាឆ្នាំលាភធំបំផុតរបស់លោក Nine Naphat ដោយសារតែលោក បានសម្ដែងជាតួឯក នៅក្នុងរឿង “Friend Zone” ជាមួយនឹងកញ្ញា Baifern Pimchanok ។ ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបាន ២២០ លានបាត នៅការិយាល័យលក់សំបុត្រប្រទេសថៃ ។
កញ្ញា Bella Ranee
កាលពី ៤ ឆ្នាំកន្លងទៅ កញ្ញា Bella Ranee បានសម្ដែងខ្សែភាពយន្ដភាគល្បីៗជាច្រើន ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដប្រចាំឆ្នាំ ២០២០ របស់នាងរឿង “E-Riam Sing” រកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ២១០.៣ លានបាត ។
លោក Ken Theeradeth
ខ្សែភាពយន្ដរឿង “Bangkok Traffic Love Story” ដែលសម្ដែងដោយលោក Ken Theeradeth និងកញ្ញា Cris Horwang រកប្រាក់ចំណូលបានរហូតដល់ ១៤៥.៨២ លានបាត ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate