CamNews

រូបភាពផ្សេងៗ 

ប្រារព្ធពិធីលេងភក់ នៅរដ្ឋMichigan

មានមនុស្សជាង 5,000នាក់បាននំាគ្នាទៅ សួនកំសាន្តNanking Million
ដើម្បីប្រារព្ធពិធីលេងភក់។គេបានសាងសង់អាងភក់មួយដែលមានទំហំ
ធំបន្ទាប់មកគេអនុញ្ញាតអោយកូនក្មេងតូចៗនិងមនុស្សវ័យជំទង់បាននំា
គ្នារត់លេងប្រលូកប្រលាក់ទឹកភក់នេះយ៉ាងសប្បាយរីករាយ។ពិធីនេះបាន
ប្រព្រឹត្តទៅអស់រយះពេល2ម៉ោង ជាមួយនឹងសំលេងកងរំពងនិងសំនើច
យ៉ាងក្អកក្អាយផងដែរបានញំាងអោយកម្មវិធីនេះរឹតតែមានភាពសប្បាយរីក
រាយមួយកំរិតទៀត។ក្មេងៗដែលបានចូលមកលេងនៅក្នុងទឹកភក់នេះបាន
និយាយថាដំបូងពួកគេគិតថាវាកខ្វក់និងគួរអោយខ្ពើម តែនៅពេលដែល
ប្រលូកជាមួយទឹកភក់នេះបន្ថិចស្រាប់តែពួកគេចូលចិត្តហើយនំាគ្នាយក
ទឹកភក់ទំាងនោះយកបំពាក់លោកខ្លូន និងក្បាលជាដើម។









ប្រភពដើម amusingplanet
ដោយ ខេមរៈ

Tags: