ស្វាយរៀង ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ដោយភាគីម្ខាងទៀត ជាក្មេងស្ទាវ ដូចគ្នា បាញ់ប្រហារមួយគ្រាប់ កាលពីវេម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅជិត ស្ពានអូរស្មាច់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលការបាញ់ ប្រហារខាងលើនេះ បណ្តាលមកពី បើកម៉ូតូកៀរគ្នា ។
លោក កុយ សុភាព នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តស្វាយរៀង បានថ្លែងឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និង ជនបង្ក បានបើកម៉ូតូ ដើរលេង ស្រាប់តែ បើកដល់ចំណុចស្ពានអូរស្មាច់ ក៏មានជម្លោះ រហូតមានការផ្ទុះអាវុធតែម្តង។
លោកបានបន្តទៀតថា ក្រោយកើតហេតុ ជនបង្ក បានបើកម៉ូតូរត់គេចខ្លួនបាត់ ខណៈសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល