CamNews

ព័ត៌មានជាតិ 

សម្បុរសជន តាមបណ្តាញ សង្គមហ្វេសប៊ុក នាំអំណោយ ផ្តល់ជូន លោក ហោ ម៉ៅ និងព្រះសង្ឃ មានអាពាធ បេះដូងប្រហោង

- ក្រុមការងារនារី កងពលតូចលេខង៧០ ក៏បានឧបត្ថម្ភថវិកាដល់ លោក ហោ ម៉ៅ ៣០ម៉ឺន
រៀលផងដែរ

ភ្នំពេញៈ ក្រុមអ្នកនិយមប្រើបណ្តាញសង្គម ហ្វេសប៊ុក ដែលកំពុងមានប្រជាប្រិយភាពលើពិភព
លោក ដើម្បីទាក់ទង និងបម្រើដល់ការកម្សាន្ត និងផ្តល់ព័ត៌មានផ្សេងៗនោះ នៅពេលនេះ បាន
ប្រើ បណ្តាញសង្គមមួយនេះ ទៅជាប្រយោជន៍ជួយដល់ទុរគតជន ក៏ដូចជនណា ដែលកំពុងជួប
នូវការ លំបាកក្នុងជីវិត។

បន្ទាប់ពីការអំពាវនាវអស់រយៈពេលជិតមួយខែកន្លងទៅ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១២
ក្រុមព័ត៌មានជាតិដោយសេរី ថ្មីៗ និង ប្រតិកម្មរហ័ស នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមាន
លោក ខ័ណ្ឌ ច័ន្ទសុផល ជាប្រធាននោះ បានប្រមូលថវិកាគ្នា បានជាង២០០ដុល្លារ ដើម្បីទិញជា
គ្រឿងឧបភោគបរិភោគ ជូនដល់មន្រ្តីសន្តិសុខខណ្ឌមានជ័យ និងប្រគេនព្រះសង្ឃ ដែលមានរោ គាពាធបេះដូងប្រហោងប្រចាំព្រះកាយផងដែរ។

លោក ខ័ណ្ឌ ច័ន្ទសុផល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា បន្ទាប់ពីការអំពាវ
នាវសមាជិកនៅក្នុងក្រុមរបស់លោក បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយប្រមូលគ្នាបានជាង២០០ដុល្លារ ដោយលោកបានយកថវិកាទាំងអស់នោះទៅទិញជាគ្រឿងឧបភោគបរិភោគ ជូនដល់លោក ហោ ម៉ៅ
និង លោក ម៉ៅ ធឿន ជាមន្រ្តីសន្តិសុខខណ្ឌមានជ័យដែលកំពុងបំពេញការងារជួយសម្រួលចរាចរណ៍
នៅចំណុចផ្លូវបំបែកជា៤ លូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រមទាំងប្រគេនដល់ព្រះតេជ
គុណ ណា រ៉េន ព្រះ ២៣ព្រះវស្សា ដែលមានរោគាពាធបេះដូងប្រហោង ប្រចាំ កាយផងដែរ។

លោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងថា លោក ហោ ម៉ៅ និង លោក ម៉ៅ ធឿន ម្នាក់ៗ ទទួលបាន អង្ករ
៥០គីឡូក្រាម មី១កេស និងថវិកា១០ម៉ឺនរៀល។ ដោយឡែកព្រះតេជគុណ ណា រ៉េន ទទួល បាន អង្ករ
៥០គីឡូក្រាម មីមួយកេស ទឹកដោះគោខាប់ ៥កំប៉ុង ទឹកដោះគោឆៅ ១ឡូត៍ ទឹកបរិសុទ្ធ វីតាល់២កេស
និងបច្ច័យ១១ម៉ឺនរៀល ក្នុងនោះជាបច្ច័យសម្បុរសរបស់លោក ហោ ម៉ៅ និង លោក ម៉ៅ ធឿន ម្នាក់
២ម៉ឺនរៀលផងដែរ។

ជួសមុខឲ្យលោក ហោ ម៉ៅ និងលោក ម៉ៅ ធឿន ក៏ដូចជាព្រះតេជគុណ ណា រ៉េន លោក ខ័ណ្ឌ ច័ន្ទ
សុផល បានថ្លែងអំណរគុណដល់សមាជិកក្រុម ដែលមានទឹកចិត្តប្រកបដោយមនុស្សធម៌ ចេះជួយ
គ្នា ក្នុងគ្រាមានអាសន្នក្នុងនាមឈាមជ័រជាខ្មែរដូចគ្នា ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងសកម្ម
ភាពមនុស្សធម៌ដ៏មានតម្លៃនេះ។

តែទោះជាយ៉ាងណា លោក ខ័ណ្ឌ ច័ន្ទសុផល បានបន្តអំពាវនាវឲ្យសមាជិកក្រុមរបស់ខ្លួន រក្សានូវ ទឹក
ចិត្តប្រកបដោយសប្បុរសធម៌ និងគុណធម៌នេះ ដើម្បីចែករំលែកនូវការសង្រ្គោះដល់ប្រជាពលរដ្ឋ ដទៃ
ទៀត ដែលកំពុងជួបការលំបាកនៅក្នុងជីវភាព។

ជាមួយគ្នានេះ ក្រុមការងារនារីកងពលតូចលេខ ង៧០ ដោយមានក្តីអាណិតអាសូរ ក៏បាននាំយកថវិកា
៣០ម៉ឺនរៀល ជូនដល់លោក ហោ ម៉ៅ ផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ