អស់រយៈពេល 6ឆ្នាំ នៅជាមួយគ្នា រួមទាំងមានកូន 6នាក់ផងនោះ ចុងក្រោយគូរស្នេហ៍ដ៏ល្បី
របស់Hollywood មួយគូរនេះក៏បានសំរេចចិត្តថានឹងប្រារព្ធនូវពិធីអាពាហ៍ពិពាហ៍ ជាមួយគ្នា
នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលដំណឹងនេះត្រូវបានប្រភពពត៌មានបីផ្សេងគ្នាធ្វើការ
ប្រកាសដំណឹងជាមួយទស្សនាវដ្តី US ព្រមគ្នាកាលពីថ្ងៃទី 13 កក្កដាកន្លងទៅនេះ ។
ក្នុងរយៈពេល 6ឆ្នាំកន្លងមក ដំណឹងរៀបអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានលេចលឺជាច្រើន
ដងនៅតាមទំព័រផ្សេងៗ ។ ប៉ុន្តែដំណឹងទាំងនោះបានត្រឹមតែជាតំណឹងចរចាមអារាមប៉ុណ្ណោះ
តែលើកនេះមានមិត្តភក្តិជិតស្និទ្ធជាមួយ Brad Pitt និង Angelina Jolie ដល់ទៅបីនាក់ដែល
បានបញ្ជាក់យ៉ាងច្បាស់អំពីដំណឹងនេះ ជាមួយទំព័រទស្សនាវដ្តី US ដែលបាននិយាយថាពួក
គេទាំងពីរនាក់ នឹងរៀបអាពាហ៍ពិពាហ៍នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះយ៉ាងពិតប្រាកដ ។
Brad Pitt និង Angelina Jolie នៅលើទំព័រដំបូងរបស់ទស្សនាវដ្តី US
ចំពោះមូលហេតុដែលឈានដល់ការរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានបញ្ជាក់ថាដោយសារ
តែជាបំណងរបស់កូនៗរបស់ពួកគេ ។
ពិធីអាពាហ៍ពិពាហ៍នេះប្រហែលជានឹងត្រូវប្រារព្ធធ្វើឡើងនៅឯវិមាន Chateau Miraval ភាគ
ខាងត្បូងប្រទេសបារាំង ដែលពួកគេបានទិញកាលពីពេលកន្លងមក ។ ការប្រារព្ធពិធីនៅ
ទីនោះអាចនឹងមានភាពងាយស្រួលចំពោះពួកគេ ព្រោះទីកន្លែងធំទូលាយ និងមានវិហារ
មួយដែលបានសាងសង់ឡើងនៅក្នុងសតវត្សរ៍ទី 16 ទៀតផង ។
តាមបំណងរបស់ Brad Pitt (47 ឆ្នាំ) និង Angelina Jolie (36 ឆ្នាំ) បានអោយដឹងថាពិធីនេះ
នឹងប្រារព្ធធ្វើឡើងយ៉ាងស្និទ្ធស្នាល ជាលក្ខណៈឯកជន និង មិនមានវត្តមាននៃអ្នកយកពត៌
មានឡើយ ។
រយៈកាលកន្លងមក Brad Pitt បានប្រកាសថាខ្លួននឹងមិនរៀបអាពាហ៍ពិពាហ៍ឡើយដ៏រាប
ណាច្បាប់អាពាហ៍ពិពាហ៍របស់គូរស្នេហ៍ភេទដូចគ្នាមិនទាន់អនុម័តនៅក្នុងប្រទេស អាមេរិច
តែដោយការជំរុញពីកូនៗ បានធ្វើអោយលោក និង Angelina ផ្លាស់ប្តូរគំនិត ។ កាលពីនៅ
ក្នុងពិធីសម្ភាសន៍មួយជាមួយ USA Today ក្នុងកំឡុងខែ ឧសភា កន្លងមក Brad Pitt បាន
បង្ហើបអោយដឹងថា "កូនៗរបស់លោកតែងតែសួរអំពីបញ្ហាអាពាហ៍ពិពាហ៍របស់លោក និង
ម្តាយរបស់ពួកគេ ដែល នេះបញ្ជាក់អោយឃើញថា វាមានអត្ថន័យធំធេងណាស់ចំពោះ
ពួកគេ " ។
បច្ចុប្បន្នគូស្នេហាមួយគូរនេះមានកូនទាំងអស់ចំនួន 6នាក់ ដែលក្នុងនោះគឺ 3នាក់ជាកូន
ចិញ្ចឹម គឺ Maddox 9 ឆ្នាំ, Pax Thien 7 ឆ្នាំ, Zahara 6 ឆ្នាំ, និងកូនបង្កើត 3នាក់គឺ Shiloh 5ឆ្នាំ
និងកូនភ្លោះពីរនាក់បងប្អូន Vivienne និង Knox អាយុ 3ឆ្នាំ ៕
(ពី Ngoisao)
យ៉ាវីន