CamNews

កំសាន្ត 

ខ្សែភាពយន្ដរឿង “Duang Tah Tee Sarm” ដែលសម្ដែងដោយលោក James Ma និងកញ្ញា Mew Nittha ល្បីថា នឹងចាក់បញ្ចា

ដោយបានថតចប់ កាលពីខែមេសា រឿង “Duang Tah Tee Sarm” ដែលសម្ដែងដោយលោក James Ma និងកញ្ញា Mew Nittha ល្បីថា នឹងចាក់បញ្ចាំងឆាប់ៗ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។



យោងតាមការបង្ហោះរបស់លោក  James Ma នៅលើបណ្ដាញ Instagram ខ្សែភាពយន្ដថ្មីនេះ ចាប់យកម៉ោងចាក់បញ្ចាំងរៀងរាល់ថ្ងៃ ចន្ទ-អង្គារ វេលាម៉ោង ៨៖៣០ នាទី ដែលពីមុនជាម៉ោងចាក់ផ្សាយរឿង “Tarm Ruk Keun Jai” ។



លោក James Ma ដើរតួជានាយ ‘Trikarn’ ដែលអាចមើលឃើញខ្មោច ។ នៅក្នុងសាច់រឿង លោកជាមិត្តភក្ដិជាច្រើនឆ្នាំ តាំងពីនៅក្មេងជាមួយនាង ‘Pum’ ដែលសម្ដែងដោយកញ្ញា Mew Nittha ។ អ្នកនាង Noi Busakorn ដែលជាភរិយារបស់លោក Ken Theeradeth គឺជាផលិតករនៃរឿង “Duang Tah Tee Sarm” ដែលមានចំណងជើងជាភាសាអង់គ្លេសផ្លូវការថា ( I See Dead People) ៕




ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates