ការមានផ្ទៃពោះ គឺជាបំណងប្រាថ្នា របស់គូភរិយាស្វាមី ដែលបានចាប់ដៃសាងជីវិតរួមគ្នា មិនថា បុរសស្រ្ដីនោះមានអាជីពជាអ្វីនោះទេ ។ ពេលដឹងថា មានគភ៌ភ្លាម គូភរិយាស្វាមី មិនតិចនោះទេ ដែលរំភើបចិត្ដ និងចង់ឃើញមុខកូន ។ ជាក់ស្ដែង ដោយក្ដីរំភើបនឹងការមានគភ៌ តារាទាំងនេះ បានប្រកាសពីការមានផ្ទៃពោះរបស់ខ្លួន នៅលើបណ្ដាញសង្គម ៖
អ្នកនាង Koy Rachwin
មួយរយៈចុងក្រោយនេះ អ្នកនាង Koy Rachwin បានបង្ហើបឱ្យដឹងថា នាងកំពុងមានគភ៌ កូនដំបូងរបស់ខ្លួន ។ តារាស្រីប្រកបដោយប្រជាប្រិយភាពរូបនេះ កំពុងមានគភ៌ខែទី ៥ ហើយ ។ អ្នកនាង បានរៀបការជាគូភរិយាស្វាមី ជាមួយនឹងលោក Toon Atiwara នៅចុងឆ្នាំ ២០២០ ក្រោយសាងស្នេហ៍រយៈពេល ១០ ឆ្នាំ ។
អ្នកនាង Bee Matika
កាលពីថ្ងៃទី ២៧ ខែឧសភា អ្នកនាង Bee Matika បានប្រកាសថា អ្នកនាង កំពុងមានផ្ទៃពោះ កូនដំបូងរបស់ខ្លួន ។ គិតមកដល់ឥឡូវ តារាស្រីរូបនេះ មានផ្ទៃពោះ ៤ ខែហើយ ។ នាងបានរៀបការ ជាមួយនឹងមិត្ដប្រុសរបស់នាង កាលពីចុងឆ្នាំ ២០១៩ ។
អ្នកនាង Poompui Pantipa
តារាចម្រៀង មានប្រជាប្រិយភាព លោក Gavin បានរៀបការជាមួយមិត្ដស្រីរបស់លោក គឺអ្នកនាង Poompui Pantipa កាលពីចុងឆ្នាំ ២០១៩ ។ នៅថ្ងៃទៅ ២៦ ខែឧសភា កន្លងទៅនេះ ភរិយារបស់លោក បានប្រកាសពីការមានផ្ទៃពោះរបស់នាង នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate