CamNews

តារា 

Beckham​និងVictoria​ជិត​បាន​ពរ​កូន​ទី​បួន​ហើយ


កីឡាករ​បាល់​ទាត់​រូប​សង្ហារ David Beckham​និង​ភរិយា Victoria Adam​ដែល​ជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង Spice Girls​សប្បាយ​ចិត្ត​ព្រោះ​ជិត​បាន​ពរ​កូន​ទី​បួន។

អ្នក​តំណាង​របស់ Beckham​និង Victoria​បាន​ប្រាប់​សារព័ត៌មាន People​ថា​គូ​ស្វាមី​មួយ​គូ​នេះ​កំពុង​សប្បាយ​ចិត្ត​ដោយ​សារ​កូន​ទី​បួន​របស់​ពួកគេ​នឹង​មក​នឹង​ប្រសូត​ក្ នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

Beckham​និង Victoria​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ឆ្នាំ​១៩៩៩​ព្រម​ទាំង​មាន​កូន​ប្រុស​បី​នាក់​រួច​មក​ហើយ ។​ កូន​ទី​មួយ​ឈ្មោះ Brooklyn​អាយុ​១១​ឆ្នាំ​ ទី​ពីរ Romeo​អាយុ​​៨​ឆ្នាំ​ ទី​បី Cruz​អាយុ​៥​ឆ្នាំ​ហើយ​គេ​មិន​ទាន់​នៅ​ឡើយ​ទេ​ថា​កូន​ទី​បួន​នេះ​ជា​ប្រុស​ឬ​ស្រី។

Tags: