CamNews

ព័ត៌មានជាតិ 

ចាប់​ជន​បង្ក​២នាក់ ​ប្រើ​អំពើ​ហិង្សា​ ក្នុង​គ្រួសារ​ ម្នាក់​ដេញ​កាប់ ​ប្រពន្ធ​ កូន

កណ្តាល : ជនបង្ក ២នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ស្រុកអង្គស្នួល និងស្រុកស្អាង ខេត្តកណ្តាល ចាប់ខ្លួន ភ្លាមៗ ក្រោយពេលដែលពួកគេ បានប្រើអំពើហិង្សា នៅក្នុងគ្រួសារ ដោយម្នាក់ ស្រវឹង វាយបំផ្លាញ សម្ភារហើយ ដេញកាប់ ប្រពន្ធ កូន និងម្នាក់ បំផ្លិញបំផ្លាញទ្រព្យសម្បត្តិ គំរាមវាយម្តាយ និងមិនអោយឪពុកចូលផ្ទះ ។

យោងតាមរបាយការណ៏ របស់មន្រ្តី អាវុធហត្ថ ខេត្តកណ្តាល បានអោយដឹងថា ករណីទី១ បានកើតឡើង នៅវេលាម៉ោង៦:៣៥នាទី ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុផ្ទះលក់នំបុ័ងយីហោ ឈាង ម៉េង​ហុង ស្ថិតនៅក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ដែលជនរងគ្រោះជាប្រពន្ធ មានឈ្មោះ បុិច ចន្ធី អាយុ36ឆ្នាំ មុខរបរ លក់នំបុ័ង ដោយឡែក ជនបង្កជាប្តី មាន ឈ្មោះ ឈាង សាម៉េត អាយុ46ឆ្នាំមុខរបរ លក់នំបុ័ង ស្រុកកំណើតភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

មុនពេលកើតហេតុ នៅមុនម៉ោង១២ថ្ងៃត្រង់ជនសង្ស័យ(ប្តី)បានត្រឡប់ពី ផឹកក្រៅផ្ទះវិញ បានផឹកស្រាសាច់ដុំអស់01ដបនិងABC
02កំប៉ុងបន្ថែមទៀត បានលូឡា រករឿងវាយប្រពន្ធមួយ ដៃនិងកាំបិតកាត់នំចាក់ចំក្បាលតែមិនមុត។

រហូតដល់ ម៉ោងកើតហេតុខាងល ជនសង្ស័យបានយកចបចីកដេញ វាយប្រពន្ធកូននិងវាយទូទឹកកកសំរាប់ដាក់នំបណ្តាលអោយបែកកញ្ចក់ទាំងពីផ្ទាំង ។ ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូត ចបជីក 01 កាំបិតកាត់នំ១ និងសម្ភារះខូចខាត រួមមាន ទូរទឹកកកចំនួន01 សំរាប់ដាក់នំបុ័ង(បែកកញ្ចក់​2ផ្ទាំង)។

ករណីទី២ បានកើតឡើង នៅល្ងាចថ្ងៃទី១៤ ខែសីហា ស្ថិតនៅចំណុចភូមិព្រែកតាវ៉ាឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាល ដែលមាន ជនសង្សយ័ឈ្មោះ ឡេង ប៊ុនលី ហៅ(ខួច) អាយុ27ឆ្នាំ និង ជនរងគ្រោះជាឪពុក ឈ្មោះហុងជៀបឡេង អាយុ67ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុនៅវេលាម៉ោង៧:៥០នាទីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៥ ជនបង្ក ជាកូន បានគំរាមទាប្រាក់ពីម្តា ចំនួន3000ដុល្លា(បីពាន់ដុល្លា) ពេលនោហ ម្តាយប្រាប់ថាគ្មានប្រាក់អោយទេ ហើយជន​សង្ស័យគំរាមថាបើរមិនអោយប្រាក់ចំនួន3000ដុល្លាទេ នឹងវាយបំផ្លាញសំភារះក្នុងផ្ទះអោយខ្ទិចនឹងមិនអោយឪពុកចូលផ្ទះឡើយ។

ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូត ពូថៅចំនួន1ដងប្រវែង3តឹក ហើយសម្ភារ ដែលខូច ខាត​រួមមាន ពាងទឹកចំនួន01 ទូរទស្សន៏ចំនួន01 កង្ហារចំនួន01 និងទូរដាក់ចានចំនួន01។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួន នៅទីបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្តកណ្តាល ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal