CamNews

កំសាន្ត 

តួអង្គភាពយន្តរឿង " Home alone " ទទួលមរណៈភាពហើយនៅអាយុ 87ឆ្នាំ

តារាភាពយន្តជើងចាស់លោកតា Roberts Blossom ដែលជាតួអង្គក្នុងរឿង Home alone
បានទទួលមរណៈភាពហើយកក្នុងអាយុ 87 ឆ្នាំ នៅភាគខាងត្បូងរដ្ឋ California ។

ស្រ្តី Deborah Blossom កូនស្រីរបស់លោកតា Roberts Blossom បានអោយទំព័រ Los
Angeles Times ដឹងថា ឪពុករបស់គាត់ បានទទួលមរណៈភាពនៅក្នុងមន្ទីរពេទ្យថែទាំ
Santa Monica ។

លោកតា Deborah Blossom គឺជាតារាភាពយន្តជើងចាស់របស់ សហរដ្ឋអាមេរិច ។ លោក
តាធ្លាប់បានថតខ្សែភាពយន្តជាច្រើន ហើយគាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ Obie Awards
ផងដែរនៅក្នុងមុខងាររបស់គាត់ ។ លោកតា Deborah Blossom មានឈ្មោះល្បីតាមរយៈ
ខ្សែរភាពយន្តជាច្រើនដូចជា The Hospital, Slaughterhouse-Five, The Great Gatsby,
Close Encounters of the Third Kind, Escape From Alcatraz, Resurrection និង Doc
Hollywood ។ ក្នុងនោះមួយចំនួនសំដែងនៅក្នុងរឿងបែបរន្ធត់ហើយ "Deranged" ដែល
ផលិតនៅក្នុងឆ្នាំ 1974 ជាខ្សែរភាពយន្តដែលត្រូវបានវាយតំលៃខ្ពស់បំផុត ។

តែរូបភាពអនុស្សាវរីយ៍ដែលធ្វើអោយមានការនឹករលឹកបំផុត ទៅដល់តារាជើងចាស់រូបនេះ
គឺរូបភាពនៅក្នុងសាច់រឿង Home alone ដែលផលិតឡើងក្នុងឆ្នាំ 1990 ៕
(ពី eva)
យ៉ាវីន

Tags: