CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ៖ ពិធីករ ពិធីការិនី​រូបណា មើលងាយ​សាធារណជន មិនត្រូវ​មានមុខ មានសំលេង

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារមុននេះបន្តិចថា ថ្ងៃនេះលោកបានណែនាំទៅដល់ពិធីករ ពិធីការិនីណា ដែលមើលងាយ​សាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា បើស្ថានីយឯកជនណា ដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះ​ទៀត គឺជាការប្រសើរ។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើល​ងាយ​សាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណា​ដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះ​ទៀត គឺជាការប្រសើរ»

បន្ថែមពីលើនេះ លោក ខៀវ កាញារីទ្ធ ធ្លាប់បានលើកឡើងដែរថា ចំពោះការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការងាយស្រួលទេ ត្រូវមានទាំង​សីលធម៌ មានទាំងចំណេះដឹង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news