CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច ឃាត់ខ្លួន ក្មេងទំនើង បើករថយន្ត បុកបុរសម្នាក់ ស្លាប់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួន ក្មេងទំនើង ម្នាក់ បន្ទាប់ពីបានបើក រថយន្តទាំងស្រវឹង បុកបរុសម្នាក់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុនៅវេលា ម៉ោង១នឹង១៥នាទី យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅតាមមហាវិថី សហព័ន្ធរុស្ស៊ី មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

ជនបង្កត្រូវបានគេស្គាល់ថា ឈ្មោះ សុធារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបុរីត្រពាំងថ្លឹង បើករថយន្ត បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-9144 ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីកើតទៅលិច ចំណែក។ ជនរងគ្រោះជិះម៉ូតូមានគ្នា២នាក់ មិនទាន់ត្រូវបានគេ ស្គាល់អត្តសញ្ញាណ បើកម៉ូតូសង់កូរ៉េ ពណខៀវ ក្នុងនោះយុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតត្រូវបានគេដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់ចរាចរ  ជនបង្កមិនបានឈប់នោះទេដោយព្យាយាមបើករត់គេចរហូតទៅដល់ក្លឹប Spider ស្ថិតក្នុងសង្កាត់ចោមចៅ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។ ទំនងជាស្រវឹងខ្លាំង បួករួមទាំងចរិតឈ្លើយពីកំណើតផងនោះ ជនបង្កបានស្រែកជេរ មើលងាយដល់កម្លាំងសមត្ថកិច្ចដែលកំពុងអន្តរាគម ធ្វើឲ្យប្រជាបលរដ្ឋនៅក្បែរនោះ ទ្រាំមិននឹងខឹងមិនបាន ក៏នាំគ្នាយកដុំថ្មគប់ទៅលើក្មេងទំនើងដែលជនបង្ក រហូត ឈាមមាត់ខ្លះដែរ។

ជនបង្កត្រូវបាននាំខ្លួនយកទៅ អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ តែពេលទៅដល់ខណ្ឌ ហើយ ជនបង្ក នៅតែប្រើចរិតពាល ដដែលបានថា អោយអ្នកសារពត៌មាន នឹង នគរបាលថែមទៀត ដោយឃើញចរិត នៅតែខ្លាំងបែបនេះ ទើបខាងសមត្ថកិច្ច យកទៅក្នុងដើម្បីសួរនាំ នឹងបញ្ជូនបន្ត ទៅការិយាល័យចរាចរណ៌ ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់។

សពត្រូវបានយកទៅទុកនៅវត្តសំបួរមាស ដើម្បីរងចាំសាច់ញតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP