ព្រះសីហនុ : ស្នងការ ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់មុននេះថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់លោក បានចាប់ខ្មាន់កាំភ្លើងម្នាក់ ជាជនជាតិរុស្ស៊ី ក្នុងករណីបាញ់ប្រហារគ្នា នៅសណ្ឋាគារ ឃ្វីនកូ កាលពីខែមេសា ឆ្នាំ២០១៥កន្លងទៅ។
បុរសជនជាតិរុស្សី មានឈ្មោះ Roman Dragomir អាយុ៤០ឆ្នាំ ត្រូវបានលោក លី សូដាណែត ចៅក្រមសើបសួរ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៥ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល