CamNews

កំសាន្ត 

តើទស្សនិកជននារីៗ ចូលចិត្ដបុរសបែបណាធ្វើជាគូ! មកដឹងពីចំណង់ចិត្ដចំណូលរបស់តារាស្រីទាំងនេះ ចំពោះបុរស !

ខាងក្រោមនេះ គឺជាតារាស្រីទាំងបីរូប និងប្រភេទបុរស ដែលជាចំណង់ចំណូលចិត្ដរបស់នាង៖

កញ្ញា Jackie Jacqueline



តារាស្រី Jackie Jacqueline បានសារភាពថា បុរសដែលនាងពេញចិត្ដគឺលោក Great Warintorn ។ នាងចូលចិត្ដបុរស ដែលមានស្បែកខ្មៅស្រអែម និងមើលទៅស្រទន់ ។ មិនតែប៉ុណ្ណោះ នាងចូលចិត្ដបុរស ដែលមានវ័យចាស់ទុំជាងនាង ។

កញ្ញា Namfah Thunyaphat



តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដី Kazz កាលពីខែមីនា តារាស្រីស្រស់ស្អាត កញ្ញា Namfah Thunyaphat បានបង្ហើបឱ្យដឹងថា  នាងចូលចិត្ដបុរស ដែលចូលចិត្ដកំប្លុកកំប្លែង ។

កញ្ញា Baifern Pimchanok



កាលពីឆ្នាំមុន អ្នកគាំទ្រ បានសួរនាងអំពីប្រភេទបុរស ដែលនាងពេញចិត្ដ ។ ក្រោយមក នាងបានឆ្លើយនឹងសំនួរនេះ នៅលើ Story នៃគណនី Instagram របស់នាង ដោយបង្ហោះរូបប៉ារ​បស់នាង និង Tag អោយគាត់ទៀតផង ។ នេះ​ មានន័យថា បុរសដែលជាចំណង់ចំណូលចិត្ដរបស់នាង គឺបុរស ដែលមានលក្ខណៈដូចប៉ារបស់នាង ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate