CamNews

ព័ត៌មានជាតិ 

លោក ទី សុគន្ធ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ បាក់ជើងឆ្វេង នៅក្រុងតាខ្មៅ

កណ្តាល៖ លោក ទី សុគន្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើក
រថយន្តរបស់ខ្លួន ម៉ាក ឡង់រ៉ូវែ ក្នុងល្បឿនយ៉ាងលឿន ហើយបានព្រលះ ម៉ូតូមួយគ្រឿង ពេញទំហឹង
បណ្តាលឲ្យ ជនរងគ្រោះដែលជា ម្ចាស់ម៉ូតូ រងរបួសបាក់ជើងឆ្វេង ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដែលបង្កឡើងដោយ មន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម លោក ទី
សុគន្ធ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ
២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវ អា៩ កែងផ្លូវ២១បេ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ លោក ទី សុគន្ធ
បានបើករថយន្តម៉ាក ឡង់រ៉ូវែ មួយគ្រឿង ក្នុងទិសដៅ ពីជើងទៅត្បូង តាមបណ្តោយ ផ្លូវ២១បេ លុះ
មកដល់ចំណុច កើតហេតុ ខណៈជនរងគ្រោះ កំពុងតែបើកម៉ូតូ តាមបណ្តោយផ្លូវ អា៩ ក្នុងទិសដៅ
ពីកើតទៅលិច ក៏បុកគ្នាមួយទំហឹង បណ្តាលឲ្យ ជនរងគ្រោះដួលម៉ូតូ ហើយបាក់ជើងឆ្វេងតែម្តងទៅ។

ក្រោយកើតហេតុ គេបានឃើញ សមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល ចរាចរណ៍ជើងគោក ចុះទៅ
វាស់វែង នៅកន្លែងកើតហេតុ តែដោយសារ តែឃើញ អ្នកបើករថយន្ត ជាមន្រ្តីជាន់ខ្ពស់ នៅក្រសួង
កសិកម្ម រូបមក សមត្ថកិច្ច ត្រឹមតែធ្វើការសម្របសម្រួល ដោយមិន កសាងសំណុំរឿង បញ្ជូនទៅ
តុលាការនោះទេ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ក្រោយ ពេលបង្កគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះតើ លោក
ទី សុគន្ធ ចេញលុយថ្លៃព្យាបាល ជនរងគ្រោះដែរឫទេ? ប្រជាពលរដ្ឋ មួយចំនួន ដែលឈរមើល
គ្រោះថ្នាក់ចរាចរណ៍នេះ បាននាំគ្នានិយាយថា បើសិនជាម្ចាស់រថយន្ត្ត ជាអ្នកគ្មាន បុណ្យស័ក្តិ និង
គ្មានអំណាច នៅក្នុងសង្គមនោះ ច្បាស់ជាសមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ បាត់
ហើយ តែដោយសារតែ ម្ចាស់រថយន្ត ជាមន្រ្តីជាន់ខ្ពស់ បែបនេះ ទើបសមត្ថកិច្ច គ្រាន់តែធ្វើ របាយ-
ការណ៍ទុកជូនមេ និងសម្រមសម្រួល តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ