ថ្ងៃនេះ 16 កក្កដា កីឡាករដ៏ល្បីវ័យ 36ឆ្នាំ Backham បានធ្វើការបកស្រាយបំភ្លឺចំពោះអ្នក
គាំទ្ររបស់លោក អំពីអត្ថន័យនៃឈ្មោះរបស់កូនស្រីជាទីស្រលាញ់គឺ Harper Seven តាម
រយៈ Clip វីដេអូខ្លីមួយដែលបានបង្ហោះនៅលើ Facebook ។
ពួកគេបានខិតខំរិះរកឈ្មោះជាច្រើនដើម្បីដាក់អោយ កូនស្រី ហើយចំពោះឈ្មោះ Harper
គឺជាឈ្មោះដែលអ្នកទាំងពីរស្រលាញ់ចូលចិត្តតាំងពីយូរយារណាស់មកហើយ ជាមួយនឹង
មូលហេតុជាច្រើន ។ មូលហេតុមួយក្នុងចំណោមមូលហេតុទាំងនោះគឺ Harper ជាឈ្មោះ
ភាសាអង់គ្លេស បុរាណ បន្ថែមលើនេះ សៀវភៅមួយក្បាលដែល Victoria ស្រលាញ់ មាន
ចំណងជើងថា To Kill a Mockingbird គឺជាស្នាដៃនិពន្ធរបស់ Harper Lee ។ Becks បក
ស្រាយ ។
កីឡាកររូបនេះក៏បានធ្វើការបកស្រាយលើឈ្មោះ កណ្តាល ផងដែរគឺ Seven (លេខ 7)
ដោយលោកបាននិយាយថា" មានមនុស្សច្រើនណាស់ធ្វើការស្មានថា នោះគឺជាលេខអាវ
ដែលលោកតែងតែពាក់វាជាច្រើនឆ្នាំ លោកបញ្ជាក់ថានោះគ្រាន់តែជាផ្នែកដ៏តូចមួយនៅ
ក្នុងជំរើសនេះប៉ុណ្ណោះ ។ លោកតែងតែជួបនូវសំណាងល្អជានិច្ចនៅពេលដែលលោកពាក់
អាវលេខ 7នេះ ទាំងនៅក្នុងក្រុមរបស់ជាតិ និង Manchester United ម្យ៉ាងទៀតលេខនោះ
មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងរបររបស់លោក ។ តែនោះមិនមែនជាមូលចំបងដែលលោក
កំណត់យក Seven ដាក់អោយកូនរបស់លោកទេ ។
មូលហេតុចំបងគឺ លេខ 7នេះ គឺជានិមិត្តសញ្ញាតំណាងអោយភាពអស្ចារ្យខាងផ្លូវអារម្មណ៍
ដូចជា សម្បត្តិបិតិកភ័ណ្ឌពិភពលោកទាំង 7 ពណ៌ទាំង 7របស់ ឥន្ធនូ...និងមានខឿនវប្បធម៌
ជាច្រើនទៀតដែលបានកំណត់យកលេខ 7នេះជាលេខមានសំណាង ។ "ពួកខ្ញុំស្រលាញ់
ឈ្មោះនេះណាស់ និង ពួកខ្ញុំស្រលាញ់ Harper Seven " ។
ប្រភពពត៌មាន ពីអ្នកដែលជិតស្និទ្ធិនឹងគ្រួសារ Becks បានអោយដឹងថា ការចាប់កំណើត
របស់ក្មេងស្រី កាលពីសប្តាហ៍កន្លងទៅនេះ បានធ្វើអោយក្តីបំណងរបស់ប្តីប្រពន្ធទាំងពីរ
បានសំរេច ពួកគេមានសុភមង្គលជាទីបំផុតដោយសារតែបានកសាងនូវគ្រួសារមួយដ៏
អស្ចារ្យ និង Harper គឺជាកូនពៅគេនៅក្នុងគ្រួសារផងដែរ ៕
(ពី ZZ)
ដោយ៖ យ៉ាវីន