CamNews

ព័ត៌មានជាតិ 

អគ្គិសនីកម្ពុជាជម្រាបជូនថា៖ នៅថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 នៅវេលាម៉ោង08:25នាទីព្រឹកនេះនឹង....

ភ្នំពេញ ៖ យោងតាមការបង្ហោះតាមរយៈហ្វេសប៊ុកផេករបស់ អគ្គិសនីកម្ពុជាបានលើកឡើងថា "អគ្គិសនីកម្ពុជាសូមជម្រាបជូនថា៖ នៅថ្ងៃទី01 ខែកក្កដា ឆ្នាំ2017 នៅវេលាម៉ោង08:25នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី7 (GS7-F11) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (1)ភូមិតាព្រហ្ម សង្កាត់ព្រែកឯង (2)ផ្លូវព្រែកប្រា ផ្លូវលេខ398 និងផ្លូវលេខ399 ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា (3)ភូមិកោះក្របី ភូមិចំពុះក្អែក និងភូមិបោះអង្គាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។
សូមអរគុណ" ។ 

នេះគឺជាការជូនដំណឹងទុកជាមុន ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មេត្តាអាធ្យាស្រ័យនេះផង ៕




ដោយ ៖ គន្ធា


Tags: Local news Social news