CamNews

តារា 

ឈុត​តំណាង​​របស់ Miss Grand International ខ្មែរ​ ជាប់​ក្នុង​តារាង​ ស្អាតអស់ទាស់

កំសាន្ត ៖ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា ឆ្នាំ ២០១៧ ​កន្លង​ទៅ​នេះ វិញ្ញាសារ​ប្រលង​ឈុត​តំណាងជាតិ ​នៃ​ការ​ប្រកួត​បវរកញ្ញា "Miss Grand International 2017" ត្រូវ​បាន​ប្រព្រឹត្តធ្វើ​ឡើង​នៅ​ឯខេត្ត Quang Binh ប្រទេស​វៀតណាម ។

នៅក្នុងនោះផងដែរ ក៏មានការចូលរួមដោយ​ស្រី​ស្អាត​ ប្រហែលជាជាង​៨០​នាក់​មក​ពី​ប្រទេសនៅ​លើ​ពិភពលោក ហើយរួមមានប្រទេសកម្ពុជាយើងផងដែរ ។ 

អ្វីដែលកាន់តែមានមោទនភាពជាងនេះទៅទៅទៀត ឈុត​តំណាង​ជាតិ​របស់ Miss Grand International ក៏ជាប់ឈ្មោះនារីកម្ពុជាយើងម្នាក់ដែរ នៅក្នុង​តារាង​សំលៀកបំពាក់​ទាក់​ទាញ​បំផុត ។ 

ចង់ដឹងថា សម្រស់និងឈុត​តំណាង​ជាតិ​របស់ Miss Grand International កម្ពុជាយើងស្រស់ស្អាត និងទាក់ទាញដល់កម្រិតណា សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews នៅខាងក្រោមទាំងអស់គ្នា ៕



ដោយ ៖ គន្ធា