CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្តដឹកកម្មករ​នៅក្រុងបាវិត បណ្តាលឲ្យរង​របួស៤៤នាក់, មូលហេតុ​រថយន្ត​ដាច់កាឡេ (Video Inside)

(ស្វាយរៀង)៖ រថយន្តម៉ាកកូរ៉េមួយគ្រឿង ដែលដឹកម្មករពេញ បានក្រឡាប់ បណ្តាលឲ្យរងរបួសកម្មករ៤២នាក់ និងពលរដ្ឋធ្វើដំណើរតាមផ្លូវ២នាក់ទៀត ក្នុងនោះរបួសធ្ងន់​១៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

មន្រ្តីនគរបាលក្រុងបាវិត បានបញ្ជាក់ថា «រថយន្តម៉ាកយាន់ដាយ ផលិតនៅកូរ៉េ ចំណុះមួយតោនកន្លះ  ផ្លាកលេខ ភ្នំពេញ 2J-1019  បានក្រឡាប់ខ្លួនឯងបណ្តាល​ឲ្យរបួស កម្មករ ៤២នាក់ មានប្រុស៤ នាក់ ក្នុងនោះធ្ងន់ ១៥ នាក់ ហើយមូលហេតុ មកពីរថយន្តដាច់កាឡេ» ។  


មន្រ្តីនគរបាលបានបន្តទៀតថា ពេលរថយន្តដាច់កាឡេនោះ បានរេចង្កូតទៅប៉ះម៉ូតូ ១គ្រឿង ឌុបគ្នាពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យរបួសស្រាលទៀត សរុបអ្នករងរបួស ៤៤នាក់។

អ្នករងរបួសទាំងអស់​ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដឹកទៅសង្គ្រោះ​បន្ទាន់ទៅមន្ទីរពេទ្យភ្លាមៗ​ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news