ទោះបីជាចិត្តរបស់ស្រ្តីនៅទូទាំងពិភពលោកមិនដូចគ្នាទាំងអស់ក្តី ក៏ប៉ុន្តែនាងតែងតែមានក្តី
ស្រម៉ៃ និងប្រាថ្នាចង់បាននូវរបស់មួយចំនួន ដែលប្រហាក់ប្រហែលគ្នាខ្លះដែរ ។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលស្រ្តីចង់បាន ហើយវាអាចជួយអោយបុរសទាំង
ឡាយ ស្វែងយល់ និងអភិវឌ្ឍខ្លួនអោយក្លាយជាទីចំណាប់អារម្មណ៍របស់នារី ៖
-មានជំនឿជាក់ និងអោយតំលៃខ្លួនឯងលើការងារ និង សេចក្តីសំរេច ចិត្ត
-អោយតំលៃលើរូបនាង និង អ្វីដែលនាងមាន
-អាចផ្តល់អោយនាងនូវភាពស្មោះត្រង់ ការគោរព កោតសរសើរ និងការលើកទឹកចិត្ត
-មើលមកនាងថាជាស្ត្រីដែលទាក់ទាញ និង គួរអោយស្រលាញ់ចង់នែបនិត្យ
-បុរសដែលរ៉ូមែនទិក
-អាចផ្តល់អោយនាងនូវសុវត្ថិភាពផ្នែគ ហិរញ្ញវត្ថុ
-និយាយចេញនូវ អ្វីដែលខ្លួនចង់បាន មិនមែនបុរសដែលតែងតែប៉ាន់ស្មានថានាងដឹងនូវ
អ្វីដែលខ្លួនចង់បាន ឬចង់ធ្វើ ។
-អាចជួយបំពេញការងារផ្ទះ និង មើលថែរក្សាកូន
-ស្រលាញ់និងគោរព គ្រួសាររបស់នាង
-បរុសដែលមិនមែនព្យាយាមគ្រប់គ្រងនាងគ្រប់ពេលវេលា សូម្បីតែមិត្តភាព សកម្មភាព
និង ការគិតរបស់នាង
-យល់ដឹងពីតំរូវការរបស់នាង ទាំងតំរូវការអារម្មណ៍ រាងកាយ និង ផ្លូវភេទ
-ស្រលាញ់ចូលចិត្ត និង ចង់បាននាង មិនត្រឹមតែរូបរាង និងសំរស់របស់នាងទេ ប៉ុន្តែតំលៃ
និងគុណភាពរបស់នាងផងដែរ
-មានសមត្ថភាពលើជំនាញ ដោះស្រាយបញ្ហា ការចរចារ និង ការដោះស្រាយទំនាស់
-បុរសដែលនាងអាចនិយាយ និងពិភាក្សាលើបញ្ហាដែលនាងមាន ៕
ដកស្រង់ពីគេហទំព័រសុខភាពនិងស្នេហា