ភ្នំពេញ៖ ជនជាតិបរទេសម្នាក់ ដែលទើបតែមក រស់នៅស្រុកខ្មែរ បាន៥ថ្ងៃ ប៉ុណ្ណោះ ហើយបាន ដេកស្លាប់ ក្នុងបន្ទប់ នៃវិឡាដ៏ស្តុកស្តុំមួយកន្លែង ដោយពុំដឹងមូលហេតុ ច្បាស់លាស់ ។ ហេតុ ការណ៍នេះ ភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៩យប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៤ ស្ថិតចំណុច ផ្លូវ លេខ៤៦៦ វិឡាលេខ៤៣ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមសម្តីស្រ្តី ដែលអ្នកបម្រើក្នុងវិឡា ខាងលើបានឲ្យដឹងថា ជនជាតិបរទេស ខាងលើនេះ បានមក ពីប្រទេស ក្រៅមកស្នាក់នៅផ្ទះ កើតហេតុជាមួយពូបង្កើត របស់គេអស់រយះពេល ៥ ថ្ងៃមកហើយ លុះពេល ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៤ ជនជាតិបរទេសខាងលើ បាននិយាយ ប្រាប់គាត់ថា ថ្ងៃស្អែក រូបគេនឹងបន្ត ទៅដើរកម្សាន្តនៅឯប្រទេស ថៃចំនួន ៥ ថ្ងៃទើបត្រឡប់ មក ស្រុកខ្មែរវិញ ។ ប្រភពដដែលបន្តថា ក្រោយពីប្រាប់ រូបនាងរួចរាល់មក រូបគេបានឡើងទៅលើ វិឡាចូល គេងក្នុងបន្ទប់ទី ១ បាត់តែម្តងដោយពុំឃើញចុះមកក្រោម ឡើយ លុះដល់ម៉ោង ៦ ល្ងាចថ្ងៃដដែរ ក្រុមសាច់ញាតិ មានការសង្ស័យ មិនឃើញជនជាតិបរទេសខាងលើចុះមក ក្រោម ក៏នាំគ្នាឡើងទៅមើលក្នុងបន្ទប់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្តុកស្តឹងនៅលើគ្រែ ក្នុង បន្ទប់ ។ ដូច្នេះភា្លមៗនោះក្រុមសាច់ញាតិ បានស្រែកហៅអ្នកជិតខាង ៣ទៅ ៤នាក់ឲ្យចូលមកជួយ លើជនរងគ្រោះចុះ ទៅដីដើម្បីដឹកយកទៅ មន្ទីរពេទ្យព្យាបាលជំងឺ ។ ប៉ុន្តែខណៈលើកជនរងគ្រោះ ដល់គ្រែផ្ទាល់ដីលោកគ្រូពេទ្យក៏ បានមកដល់ផ្ទះ រួចពិនិត្យមើលទើបដឹងថាជនជាតិខាងលើបាន ស្លាប់បាត់បង់ជីវិតជាង ១ម៉ោងទៅហើយ ។
ប្រភពដដែលបន្តថា ក្រោយដឹងថា ជនជាតិបរទេសខាងលើ ស្លាប់បាត់បង់ជីវិតនោះ ម្ចាស់ផ្ទះបាន ព្យាយាម លាក់បាំងព័ត៌មានមិនរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឡើយ ព្រោះខ្លាចបែកការ នឹងមានរឿងវែង ឆ្ងាយ ។ ប៉ុន្តែទោះបីជាក្រុមសាច់ញាតិព្យាយាមលាក់យ៉ាងណាក៏ដោយ នៅតែ នគរបាលមូលដ្ឋាន បានទទួលព័ត៌មានពី អ្នកជិតខាង ទើបសមត្ថកិច្ចនាំគ្នាមកពិនិត្យ ដល់កន្លែង កើតហេតុ ដើម្បីចង់ ដឹងមូលហេតុឲ្យបានច្បាស់។
សមត្ថកិច្ចជំនាញ នៅមិនទាន់អាចបញ្ជាក់ថា បាននៅឡើយសាកសពជនជាតិបរទេសខាងលើ ស្លាប់ ដោយសារមូលហេតុអ្វី ឡើយ ព្រោះសាកសពខាងលើពិបាក់ ក្នុងការធ្វើកោសល្យវិច្ច័យ នឹងពិនិត្យ ដោយសារ វេលាម៉ោង ៦ ជនជាតិដាច់ខ្យល់ស្លាប់ ហើយក្រុមសាច់មិនរាយការណ៍ បែរជាលើក សាកសពចេញពីកន្លែងកើត ដូច្នេះវាធ្វើឲ្យពិបាកដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវ នឹងកំណត់ មុខសញ្ញាណ ថាជនជាតិខាងលើស្លាប់ ដោយ ជំងឺ ឬក៏ស្លាប់ដោយសារគេធ្វើឃាត ឬក៏ស្លាប់ដោយសារធ្វើ អត្តឃាតខ្លួនឯង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល