CamNews

ភាពយន្ត 

អ្នកដឹកនាំខ្សែភាពយន្ដសិច ដ៏ល្បីល្បាញរបស់ជប៉ុន ទទួលមរណភាព

Nagisa Oshima  ដែលជា អ្នកដឹកនាំខ្សែភាពយន្ដសិច  ដ៏ល្បីល្បាញ របស់ជប៉ុន នោះគឺរឿង
In The Realm of Senses  បាន ទទួលមរណភាព  កាលពីថ្ងៃទី ១៥មករា   ឆ្នាំ ២០១៣ ក្នុង
អាយុ ៨០ឆ្នាំ ដោយសារជម្ងឺសួត។


តំបន់ Fujisawa ភាគខាងត្បូងនៃក្រុង Tokyo ប្រទេសជប៉ុន គឺជាកន្លែងចុងក្រោយដែលលោក
Nagisa Oshima ដែលកើតឆ្នាំ ១៩៣២ បានរស់នៅតាំងពីឆ្នាំ ១៩៩៩ បន្ទាប់ពីលោក បានចាក
ចេញពី "គុននិយម"។ Nagisa Oshima គឺជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលើឆាកអន្ដរជាតិ ហើយ
ក៏ជាអ្នកផលិតភាពយន្ដដែលបង្កឱ្យមានការជជែកវែកញែកច្រើនផងដែរ។   លោកជាអ្នកនិពន្ធ
ខ្សែភាពយន្ដសិច រឿង In The Realm of Senses ដែលជាខ្សែភាពយន្ដមួយត្រូវបានគេចាត់ទុក
ថា ជាបដិវត្តផ្លូវភេទមួយ នៅជប៉ុន នាចុងទសវត្ស ១៩៧០។

ស្នាដៃភាពយន្ដរបស់លោក មានចំនួន ២៧រឿង ​ ដែលភាគច្រើន  គឺជាភាពយន្ដនិយាយពីរឿង
នយោបាយ ផ្លូវភេទ និងអំពើហិង្សា។ លោក Nagisa បានផលិតខ្សែភាពយន្ដតាំងពីឆ្នាំ ១៩៥៩
ប៉ុន្ដែរហូតមកដល់ខ្សែភាពយន្ដទី ២៣ គឺរឿងសិច In The Realm of Senses ទើបមានការចាប់
អារម្មណ៍ខ្លាំងពីសំណាក់អ្នកដឹកនាំរឿងអន្ដរជាតិ ប៉ុន្ដែប៉ុន្មានឆ្នាំក្រោយមក ទើបខ្សែភាពយន្ដនេះ
ត្រូវបានទទួលស្គាល់ជាស្នាដៃសិល្បៈ។

សូមទស្សនា Trailer នៃភាពយន្ដសិច រឿង In the Realm of the Senses ដូចខាងក្រោម៖






ដោយ ៖ សីហា
ប្រភព ៖ VE