CamNews

កំសាន្ត 

ប្រកាសថាខ្លួន Single ប្រហែលចង់បានគូទេដឹង តារាស្រីប៉ុន្មាននាក់ហ្នឹង

តារាថៃ ៣ រូប ​បង្ហើបឱ្យដឹងថា សព្វថ្ងៃនេះ ពួកគេនៅលីវ ពុំទាន់មានគូស្នេហ៍នៅឡើយទេ ។  

កញ្ញា Chippy Sirin



រយៈពេលចុងក្រោយនេះ កញ្ញា Chippy Sirin បានចូលរួមកម្មវិធីផ្សាយបន្ដផ្ទាល់ ‘Tee Tai Kru’ និងបានបង្ហើឱ្យទស្សនិកជនដឹងថា នាងនៅលីវពុំទាន់ មានគូស្នេហ៍នោះទេ ។ ក្រោយពីចែកផ្លូវគ្នាជាមួយនឹង លោក Antoine Pinto តារាស្រីរូបនេះ ពុំមានមិត្ដប្រុសថ្មីនោះទេ ។

កញ្ញា Baifern Pimchanok



កញ្ញា Baifern Pimchanok បានចូលរួមការផ្សាយផ្ទាល់កម្មវិធី ‘The Driver’ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ។ តារាស្រីរូបនេះ បានបង្ហើបឱ្យដឹងថា នាងនៅលីវពុំទាន់មានគូស្នេហ៍នោះទេ ។ នាងបន្ថែមថា នាងធ្វើការរាល់ថ្ងៃ និងពុំមានពេលគិតរឿងស្នេហានោះទេ ។

កញ្ញា Diana Flipo



តាមរយៈបទសម្ភាសន៍ជាមួយអ្នកកាសែត នៅពិធីសម្ពោធខ្សែភាពយន្ដថ្មីរឿង “Help Me….Khun Pee Chuay Duay” កញ្ញា Diana Flipo សារភាពថា នាងនៅលីវ មិនទាន់មានគូស្នេហ៍នោះទេ ។ តារាស្រីរូបនេះ បានបន្ថែមថា ម្ដាយរបស់នាង ក៏ធ្លាប់សួរនាងពីរឿងនេះដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate