CamNews

ព័ត៌មានជាតិ 

បាញ់ប្លន់ យកម៉ូតូស្កូបពី នៅក្នុងបុរីណៃសុវណ្ណ សង្កាត់ទួលសង្កែ សមត្ថកិច្ច កំពុងតាមប្រមាញ់ ក្រុមចោរ

ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ បានបាញ់គំរាម ជនរងគ្រោះ ហើយប្លន់យក ម៉ូតូស្កូបពី
១គ្រឿង បានសម្រេច ស្ថិតនៅ ក្នុងបុរីណៃសុវណ្ណ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាល
ពីវេលាម៉ោងប្រមាណ ១ និង២០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៣ នេះ ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុបានឱ្យដឹងថា ជនសង្ស័យ ប្រដាប់ ដោយ
អាវុធខ្លី បានបាញ់គំរាមជនរងគ្រោះ ហើយប្លន់យកម៉ូតូស្កូបពីបានសម្រេច ស្ថិត នៅក្នុងបុរី
ខាងលើ រួចហើយពួកវាបានជិះ គេចខ្លួន ចេញតាមច្រកក្រោយនៃបុរីមួយនេះ ដោយសារតែ
ច្រកក្រោយគ្មានសន្ដិសុខ យាមកាម ពោលមានតែសន្ដិសុខនៅខាង មុខបុរីប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយក្រោយ ពីមានករណី បាញ់ប្លន់យកម៉ូតូខាងលើនេះ  កម្លាំងនគរបាល ខណ្ឌ
ឫស្សីកែវ ដោយ មានការបញ្ជាភ្លាមៗ ពីសំណាក់លោកស្នងការ និងស្នងការរង ជួន ណារិន្ទ
បាន និងកំពុងឡោមព័ទ្ធ និងតាមប្រមាញ់ក្រុមចោរ ទាំងនេះ នៅក្នុងទឹកដីខណ្ឌឫស្សីកែវ ។

មិនទាន់ស្គាល់អត្ដសញ្ញាណជនរងគ្រោះ នៅឡើយទេ នៅក្នុងករណីប្លន់ខាងលើនេះ ខណៈ
ដែលប្រភពព័ត៌មានខ្លះ អះអាងថា ជនរងគ្រោះ អាចនឹងរងរបួស  ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ