CamNews

ព័ត៌មានជាតិ 

ក្រុមគ្រួសារ ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពីរនាក់គូរដណ្តឹង នៅកោះកុង ដង្ហើយរកជំនួយបន្ទាន់

កោះកុង ៖ យោងតាមការបង្ហោះរបស់មិត្តភក្តិរបស់ ក្រុមគ្រួសារ ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ពីរនាក់គូរដណ្តឹង នៅកោះកុង ដង្ហើយរកជំនួយបន្ទាន់ ដោយលើកឡើងថា 

"សូមជម្រាបដល់បងប្អូនសប្បុរសជនទាំងអស់គ្នា ពួកយើងកំពុងត្រូវការជំនួយជាបន្ទាន់ដោយសារពួកយើងខ្វះខាតថវិការសម្រាប់បង់ថ្លៃពេទ្យរបស់បងស្រីមាស អេដែន និងប្អូនស្រី មាស អេឡែត ដែលកំពុងសង្គ្រោះនៅមន្ទីពេទ្យ ។ ពួកគាត់ទាំងពីរចាប់ផ្តើម ធូស្រាលជាងមុនហើយ ពេទ្យកំពុងបន្តជួយគាត់ ដូច្នេះហើយបងប្អូនដែលចង់ផ្តល់ជំនួយជាថវិការតិចឬច្រើនក្តី សូមទាក់ទងមកទូរសព្ទលេខ 
0963402451 ka (Phnom Penh)
015399800 bot (Phnom Penh)
081255225 kun (Kohkong)
077803000 chamrern (kohkong)
016565455 che (kohkong)

គួរបញ្ជាក់ផងដែរថា បងអេដែន និងអូនអេឡែត គឺជាអ្នករងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ ក្រឡាប់ឡាន ធ្លាក់ចូលស្រះទឹក កាលពីថ្ងៃទី១១ ខែមិថុនា នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលពួកគាត់ទាំង២ ត្រូវជាបងប្អូនស្រី បង្កើតរបស់សព មាស វីរ៉ូត ដែលបានស្លាប់នៅនឹងកន្លែងកើតហេតុព្រមជាមួយគូរដណ្តឹងឈ្មោះ ជា ស្រីទូច ដែលបានជិះក្នុងឡានជាមួយគ្នា ។"

បានឃើញដូច្នេះហើយ សូមបងប្អូនមេត្តាជួយស៊ែរដើម្បីឲ្យសប្បុរសជនបានឃើញផង ៕











ដោយ ៖ គន្ធា


Tags: Local news Social news